ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មេ​តុងទីន​ជា​មន្ត្រី​នៅ​តុលាការ វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​រត់គេច

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ស​ប្តា​ហ៍​មុន​នេះ បាន​ចេញ​ដីកា​ចំនួន​២​ច្បាប់ បង្គ​ប់​ឲ្យ​សមត្ថកិច្ច​តាម​រក​ចាប់ខ្លួន​មេ​តុងទីន​ស្រី​ស្រស់​ម្នាក់ ដែល​បាន​វេច​លុយ​សមាជិក «​កូន​តុងទីន​» ប្រមាណ​ជាង​៦០​នាក់ ស្មើ​ទឹកប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក និង​ព្យាយាម

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ស​ប្តា​ហ៍​មុន​នេះ បាន​ចេញ​ដីកា​ចំនួន​២​ច្បាប់ បង្គ​ប់​ឲ្យ​សមត្ថកិច្ច​តាម​រក​ចាប់ខ្លួន​មេ​តុងទីន​ស្រី​ស្រស់​ម្នាក់ ដែល​បាន​វេច​លុយ​សមាជិក «​កូន​តុងទីន​» ប្រមាណ​ជាង​៦០​នាក់ ស្មើ​ទឹកប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក និង​ព្យាយាម​រត់គេច​ខ្លួន​រាប់​ខែ​មក​ហើយ​នោះ​។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​២​ច្បាប់​របស់​លោក ស សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​.​ឆ​បោ​.​ក ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ថ្ងៃ​ទី​១៤ ខែមីនា និង​ថ្ងៃ​ទី​១៥ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​រម្លឹក​ថា ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បាន​សង្កេត​ឃើញ​មានការ​បង្ហោះ​ព័ត៌មាន​បន្ត​គ្នា អំពី​ករណី​មេ​តុងទីន​ម្នាក់​បាន​វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​រត់គេច​ខ្លួន ធ្វើ​ឲ្យ​កូន​តុងទីន​ប្រមាណ​ជាង​៦០​នាក់​កំពុង​តែ​ជូត​ទឹកភ្នែក​ក្បាលជង្គង់ ដែល​អ្នកខ្លះ​អស់ទាំង​ប្រាក់ខែ អ្នកខ្លះ​ទៀត​អស់ទាំង​លុយ​ដែល​ខំ​រកស៊ី​លក់ដូរ​បន្តិចបន្តួច ហើយ​យក​មក​លេង​តុងទីន​ជាមួយ​មេ ដើម្បី​សន្សំទុក និង​ចង់បាន​ការ​ប្រាក់​។

តាម​សំ​ណេ​រ​អ្នកលេង​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មេ​តុងទីន​ថា (​នេះ​ជា​មេ​តុងទីន​មួយ​រូប​ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ធ្វើ​មេ​តុងទីន​នៅ​ក្នុង​ស្ថាប័ន​មួយ ហើយ​បាន​ឆ​បោ​.​ក​លុយ​កូន​តុងទីន​ពេញ​មួយ​ស្ថាប័ន​នោះ អស់ប្រាក់​ជិត​កន្លះ​លាន​ដុល្លារ និង​បាន​វេច​លុយ​កូន​តុងទីន​ទាំង​អស់នោះ រត់គេច​បាត់​តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​កូន​តុងទីន​ម្នាក់​ៗ​ដេក​ឈឺចាប់ និង​ទឹកភ្នែក​ជូត​ក្បាលជង្គង់ ចំណែក​មេ​បាន​វេច​លុយ​កូន​យក​ទៅ​ស​ង្ងំ​សុខ​តែ​ម្នាក់ឯង នេះ​ជា​ស្រី​ដែល​ចង្រៃ​បំផុត ដែល​មិ ន​យល់​ពី​ការ​ឈឺចាប់​របស់​គេ​ឡើយ​)​។ (​ឈ្មោះ អឿ​ន ម៉ូ​នី​ការ ជា​មេ​តុងទីន​ម្នាក់​ដែល​គេ​ចាប់​បាន ចុះ​ហេតុ​អ្វី ឈ្មោះ ហួយ វត្តនី គេ​ចាប់​មិន​បាន? ឬ​មួយ​មាន​គេ​នៅ​ពីក្រោយ​ខ្នង តើ​ម្នាក់​នោះ​ជា​អ្នក​ណា? បញ្ជាក់​ខ្ញុំ​មិន​សំដៅ​ទៅ​លើ​អ្នក​ណា​ទេ​។ ចឹ​ង បើ​អ្នក​មិន​ពាក់ព័ន្ធ​កុំ​ចេញ​មុខ​មក​អី​)​។

តាម​ប្រភព​ព័ត៌មាន​ពី​កូន​តុងទីន​ម្នាក់ ក្នុង​ចំណោម​អ្នកលេង​តុងទីន​ជាង​៦០​នាក់ បាន​សម្តែង​នូវ​ការ​ឈឺចាប់​បំផុត​ចំពោះ​ល្បិ​.​ចក​ល​ឆ​បោ​.​ករប​ស់មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ដែល​វេច​លុយ​រត់ ហើយ​មិន​ត្រូវ​បាន​ចាប់ខ្លួន​នាំ​មក​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ​លើ​ទ​ង្វើ​ដែល​គេ​ប្រព្រឹត្ត​។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​F៤E០ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បុគ្គល​ឈ្មោះ ហួយ វត្តនី បាន​ប្រមូល​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ជាមួយ​គ្នា លេង​តុងទីន​ចំនួន​៥​ខ្សែ ដោយ​ក្នុង​១​ខ្សែ​មាន​ទឹកប្រាក់​ចំនួន​២០០​ដុល្លារ​អា​មេ​រិ​ក ហើយ​មួយ​ខែ​ដេញ​ម្តង ក្រោយ​ពេល​បើក​ប្រាក់ខែ​រៀង​ៗ​ខ្លួន​។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ដំបូង​ការ​លេង​តុងទីន​នោះ គឺ​មានការ​ជឿ​ទុកចិត្ត​គ្នា​ណាស់ នៅ​ពេល​ដល់​ខែ​ដេញ​តុងទីន​ម្តង​ៗ កូន​បង់​ឲ្យ​មេ ហើយ​មេ​ក៏​បាន​ប្រគល់​ប្រាក់​ឲ្យ​ទៅ​កូន​ណា​ដែល​ដេញ​បាន​គ្រប់​ចំនួន​ដែរ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ មេមាន​កាន់​ឈ្មោះ​ខ្មោច រួច​ដេញ​បាន​ប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ក៏​រត់គេច​ខ្លួន​បាត់​ទៅ​។ ក្រោយ​ពេល​ដឹង​ថា មេ​តុងទីន​វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​រត់គេច​ខ្លួន​ហើយ កូន​តុងទីន​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ ពី​បទ​.​ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត ដើម្បី​ចាត់ការ​លើ​បុគ្គល​រូប​នោះ​តាម​នីតិវិធី ។

ម្តងនេះ ចាំ​មើល​ថា តើ​មេ​តុងទីន​បម្រើ​ការងារ​នៅ​សាលាដំបូង វេច​លុយ​បុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការ​នៅ​សាលាដំបូង​ដូច​គ្នា រត់គេច​ខ្លួន​តទៅ​ទៀត​បាន​ទេ? ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ បាន​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ដល់​ទៅ​២​ដីកា​នោះ ឬ​មាន​ស្លាប​ហើរ​ដល់​ពេល​ណា​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ