ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​មីស៊ីល​បាលី​ស្ទិ​ក​២​គ្រាប់​ តប​វត្តមាន​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ជា​ប្រតិកម្ម​តប​ចំពោះ​សមយុទ្ធ​យោធា​រួម​ធំ​រវាង​កូរ៉េ​ខាងត្បូង​ និង​សហ​រដ្ឋ

ប្រទេស​កូរ៉េ​ខាងជើង ៖ ជា​ប្រតិកម្ម​តប​ចំពោះ​សមយុទ្ធ​យោធា​រួម​ធំ​រវាង​កូរ៉េ​ខាងត្បូង​ និង​សហ​រដ្ឋអាមេរិក ដែល​ទើប​បញ្ចប់​នា​ថ្ងៃ​ទី​២៣ ​មីនា និង​ពិសេស​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ប្រើ​ថាម​ពល​នុយក្លេអ៊ែ​រអា​មេ​រិ​កមួយ​គ្រឿង​មក​ចូលរួម​សមយុទ្ធ​យោធា​រួម​ឈ្មោះ​នាគ​២ កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​មីនា បាន​បា.ញ់់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ថ្មី​ទៀត ទៅ​កាន់​សមុទ្រ​ជប៉ុន​ឬ​សមុទ្រ​ខាងកើត​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​កងទ័ព​កូរ៉េ​ខាងត្បូង​។

អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា កូរ៉េ​ខាងជើង​បន្ត​ធ្វើតេស្ត​អាវុ.ធ​ប៉ុន្មាន​សបា្ដហ៍​ចុង​ក្រោយ​នេះ​។ ក្រុង​ព្យុ​ងយ៉ាង ​បា.ញ់​នា​ថ្ងៃ​ទី​២៧​ មីនា​ មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ថ្មី​ទៀត ទៅ​កាន់​ដែនទឹក​សមុទ្រ​ខាងកើត​។

តាម​ទូរទស្សន៍​រដ្ឋ​ជប៉ុន​NHK​ថា មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ ហោះហើរ​ក្នុង​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន គូសបញ្ជាក់​ថា មី​ស៊ី​ល​ទាំងនេះ​បាន​ធ្លាក់​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន​។ ការ​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​ថ្មី​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង កើត​មាន​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​វ៉ា​ស៊ិន​តោន បង្ហើយ​សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​កាលពី​ថ្ងៃ​ទី​២៣ ​មីនា​។

ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​សមយុទ្ធ​យោធា​ទាំងនេះ​ថា ជា​ការ​រៀបចំ​សម្រាប់​ឈ្លានពាន​ខ្លួន​។ កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​២៤​ មីនា​ថា សមយុទ្ធ​យោធា​នា​ពេល​ថ្មី​ៗ​នេះ​មានឈ្មោះ​ថា FREEDOM SHIELD ជា​ការ​ហ្វឹកហ្វឺន​សំដៅ​កាន់កាប់​កូរ៉េ​ខាងជើង​។ កងទ័ព​កូរ៉េ​ខាងជើង​មាន​ប្រតិកម្ម​តប​វិញ ដោយ​ធ្វើ​សមយុទ្ធ​យោធា​ផ្ទាល់​របស់​ខ្លួន ពិសេស​ដោយ​បា.ញ់​សាក​ដ្រូ​ន​វា.យប្រហារ​នុយក្លេអ៊ែរ​ក្រោម​ទឹក​មួយ និង​បា.ញ់​មី​ស៊ី​ល​រំលង​ទ្វីប​២​គ្រាប់​នា​ឆ្នាំ​នេះ​។

កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​បន្ត​សមយុទ្ធ​ដាក់​ទ័ព​តាម​ជើង​ទឹក​មានឈ្មោះ​ថា នាគ​២​ជាមួយ​ការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះ​ប្រើ​ថា​ម​ប​ល​នុយក្លេអ៊ែរ​១​គ្រឿង​។ សមយុទ្ធ​នោះ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៣​មេ​សា ក៏​ទោះបី​សម​យុ​ទ FREEDOM SHIELD បាន​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ