ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​រូបភាព​រចនា​រដូវ​កាល​ទី​២ របស់ TODAY ISP

6 ឆ្នាំ មុន

ដោយ​មានការ​គាំទ្រ​ច្រើន​ពី​បេក្ខជន បេ​ក្ខ​នារី ចំពោះ​ការ​ប្រកួត​កែ​ឆ្នៃ​រូបភាព

ដោយ​មានការ​គាំទ្រ​ច្រើន​ពី​បេក្ខជន បេ​ក្ខ​នារី ចំពោះ​ការ​ប្រកួត​កែ​ឆ្នៃ​រូបភាព​តាម​រយៈ​កម្មវិធី​ប្រកួត Graphic Design នៅ​វគ្គ​មុន​របស់​ក្រុមហ៊ុន TODAY Communication Co., Ltd ហៅ​កាត់​ថា “TODAY ISP” ទើប​ក្រុមហ៊ុន ធ្វើការ​រៀបចំ​កម្មវិធី​ការ​ប្រកួត​នេះ​ម្តងទៀត​។ ប្រធានបទ​គឺ ការ​បង្កើត​រូបភាព​ក្រា​ហ្វិ​ច (Graphic Design Season 2) ដោយ​គំនិត​ឆ្នៃ​ប្រឌិត​ផ្ទាល់ខ្លួន​ស្តី​អំពី “​អបអរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​”​។ ចំពោះ​អ្នក​ឈ្នះ​ជ័យ​លា​ភី នឹង​ទទួល​បានការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ឥត​គិតថ្លៃ​រយៈពេល​ពេញ ១​ឆ្នាំ និង​មាន​រង្វាន់​លើកទឹកចិត្ត​ចំនួន ៣ រង្វាន់​សម្រាប់​ជ័យ​លា​ភី​ផ្សេង​បន្ថែម​ទៀត​។

ការ​ប្រកួត​រូបភាព​រចនា​រដូវ​កាល​ទី​២​នេះ  ក្រុមហ៊ុន​សង្ឃឹម​យ៉ាង​មុតមាំ​សម្រាប់​ការ​ចូលរួម​របស់​បេក្ខជន និង​បេ​ក្ខ​នារី​ទាំងអស់​ថា នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​ជា​ច្រើន រួម​ជាមួយ​ការ​បង្កើត​គំនិត​ខាង​ផ្នែក​កែ​ឆ្នៃ​រូបភាព​ផ្សេង​ៗ និង​ការ​ចែករំលែក​ចំនេះដឹង គំនិត​ថ្មី​ៗ​សម្រាប់​ធ្វើការ​ឌី​សាញ​។ មិនតែប៉ុណ្ណោះ​លោក​អ្នក និង​ប្អូន​ៗ ក៏​អាច​មានឱកាស​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន​ជាមួយនឹង​រូបភាព​យ៉ាង​ល្អ​ប្រឌិត​ផុស​ចេញពី​គំនិត​របស់​ខ្លួន​ក្នុង​ការ​ឌី​សាញ​។

ហេតុនេះ​សម្រាប់​បេក្ខជន ឬ​បេ​ក្ខ​នារី​មាន​ចំណាប់អារម្មណ៍​ចង់​បញ្ចេញ​ទេព​កោសល្យ អាច​ធ្វើការ​ចូល​រូ​ម ប្រកួត​ជាមួយនឹង​កម្មវិធី​របស់ TODAY ISP ដោយ​គ្រាន់តែ​ធ្វើការ​ឌី​សាញ​រូបភាព​របស់​ខ្លួន​ទៅ​តាម​ប្រធានបទ រួច​ផ្ញើ​រូប​នោះ​មក​កាន់ inbox របស់ TODAY ISP ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ​២០១៧ ចំពោះ​រូបភាព​ទាំងអស់​នឹង​ដាក់​ប្រកួត​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ​២០១៧​។ ចំពោះ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី Graphic Design Season 2 អាច​ស្វែង​យល់​បន្ថែម​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ន TODAY ISP ឬ​ចូល​ទៅ​កាន់ វេ​ប​សាយ របស់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​។

គួរ​បញ្ចា​ក់ថា TODAY ISP ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​ប្រព័ន្ធ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ១០០% ស្រប​ទៅ​នឹង​តម្រូវ​បច្ចុប្បន្ន​របស់​ទីផ្សារ និង​ក្រុមហ៊ុន​អាជីវកម្ម​នានា ព្រមទាំង​មាន​សេវា​ជំនួយ​បច្ចេកទេស​យ៉ាង​មាន​ជំនាញ​។ ចំពោះ​អតិថិជន មាន​ចំណាប់អារម្មណ៍​ចង់​ត​ភ្ជាប់​សេវា​អ៊ិ​ន​ធឺ​ណិ​ត ឬ ចង់​ស្វែង​យល់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ក្រុមហ៊ុន​តាម​រយៈ​លេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh​។