ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់! លោក​មេបញ្ជាការ​ និយាយ​ស្តីប្លែកៗ និងស្រគត់​ស្រគំ លុះព្រឹកឡើង​ផ្អើល​ទីបញ្ជា​ការ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ​មួយរូប ត្រូវ​បានគេប្រទះ​ឃើញ​​​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ​មួយរូប ត្រូវ​បានគេប្រទះ​ឃើញ​​​​ច.ង​នឹង​ខ្សែ​អង្រឹង​ ជាប់​​ចំរឹង​​ដែក​​នៅ​មុខ​បន្ទប់​ទីបញ្ជាការ​ ​បណ្តាល​​ឱ្យស្លា.ប់បាត់បង់ជីវិត​ ​នា​​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ ​ស្ថិតនៅ​​ភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​ ​ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​បាន​ឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះ​ឈ្មោះ ឃួ​ន ជឿន ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ ​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី មុខងារ​ជា​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ​មាន​ប្រពន្ធ​ឈ្មោះ សុខ ណៃ អាយុ​៥៨​ឆ្នាំ​ មានកូន​៥​នាក់​ (ស្រី​១​នាក់​ប្រុស​៤​នាក់​) រស់នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​ជំនាញ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​តាម​ប្រភពពី​កម្លាំងយោធា​កងការពារ​ព្រំដែន​លេខ​៥០៣​ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ចន្លោះ​ម៉ោង​៤​ទៅ​៥​ជិត​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ គាត់​ឃើញ​ជនរងគ្រោះ​​ចេញ​មក​ក្រៅ​បន្ទប់ដេក​ ហើយ​អង្គុយ​លេង​ជា​ធម្មតា​ ព្រោះ​រាល់​​ពេល​​ទៀប​ភ្លឺ​ គាត់​តែងតែ​ឃើញ​​ជនរងគ្រោះ​​ចេញពី​បន្ទប់​ហាត់ប្រាណ​រាល់ថ្ងៃ​ ហើយ​មិន​បាន​ចាប់​អារ​ម្មណ៍ គាត់​ក៏​​ចូល​ទៅ​ដេក​វិញ​។

​តាម​ប្រភព​​​ខាងលើ​បាន​បន្ត​ថា ​លុះ​ព្រឹក​ឡើង​នៅវេលា​​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ ​ពេល​គាត់​ចេញពី​បន្ទប់ដេក​ ស្រាប់តែ​ប្រ​ទះ​ឃើញ​ជន​រង​គ្រោះ​បាន​ច.ង​នឹង​ខ្សែ​អង្រឹង​ ជាប់​​ចំរឹង​​ដែក​មុខ​បន្ទប់ ដោយ​​ជើង​របស់ជនរងគ្រោះ​​ជាប់​លើ​កៅអី​ជ័រ​​ពណ៌​ក្រហម ​ដែល​ផុត​ពី​ការ៉ូ​ក​ន្លះម៉ែត្រ បណ្តាល​ឱ្យស្លា.ប់បាត់បង់ជីវិត​​ទៅហើយ ។ បន្ទាប់ពីហេតុការណ៍បែបនេះ គាត់​ក៏​បាន​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្ត​ឃា.ត​​ប្រាកដ​មែន ​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​ ​តាម​កម្លាំងយោធា​ក្នុង​អង្គភាព​បានអោយ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមក​នេះ​ ជន​រង​គ្រោះ​ដូច​ជា​ស្រគត់ស្រគុំ ​មិន​ចង់​និយាយ​រក​អ្នក​ណា ហើយ​​និយាយ​ស្តី​​ប្លែក​ៗ ​និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ខ្លះ ។ បើ​នៅ​បន្ទាយ​ រៀង​រាល់​​ម៉ោង​៤​ទៅ​៥​ជិត​ភ្លឺ​ ​ជនរងគ្រោះ​តែងតែ​ចេញ​មក​ហាត់ប្រាណ​នៅ​មុខ​បន្ទប់​ជា​ប្រចាំ ​លុះនៅ​​ថ្ងៃ​កើតហេតុ​ ​ស្រាប់តែ​គេ​បាន​​ប្រទះ​ឃើញជនរងគ្រោះ​​​យ៉ាង​រន្ធ.ត់​នៅ​មុខ​បន្ទប់​តែ​ម្តង ។

ក្រោយ​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ​ហើយ ក៏​​បាន​ប្រគល់​ស.ពជនរងគ្រោះ​ជូន​អង្គភាព​ ហើយ​ក្រុម​គ្រួសារ​​របស់ជនរងគ្រោះ​ក៏បាន​​ទទួលយកស.ពទៅ​​​ធ្វើបុណ្យ​​តាម​ប្រពៃណី នៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ