ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ដើរ​លេង​អត់​បាន​ដេក ងោក​១​ភាំង​ បុ.ក​បង្គោល​ស្លាក​ប៉ាណូ ​រួច​ធ្លា.ក់​ទឹ​កប្រ​ឡាយ​​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​២​នាក់​បាន​នាំ​​គ្នា​ដើរ​លេង​សប្បាយ​នៅ​មាត់ទន្លេ​អត់​បាន​ដេក​ពេញ​១​យប់ លុះ​

​រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​២​នាក់​បាន​នាំ​​គ្នា​ដើរ​លេង​សប្បាយ​នៅ​មាត់ទន្លេ​អត់​បាន​ដេក​ពេញ​១​យប់ លុះ​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ អ្នកបើកបរ​ម៉ូតូ​ងុ​យ​ដេក​ពេក​ខ្លាំង​ពេក​ងោក​១​ភាំង ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុ.ក​បង្គោល​ស្លាក​ប៉ាណូ​រថយន្តក្រុងរបស់រដ្ឋ​ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង​ ​បន្ទាប់​មក​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ទាំង​មនុស្ស​និង​ម៉ូតូ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​ជិះ​ខាងក្រោយ​ម្នាក់​បោ.ក​ក្បា.ល​នឹង​បង្គោល​ដែក​ផង​ និង​ឈ្ល.ក់ទឹក​ផង ហើយ​ក៏​​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

​ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​ញូ​វ​ថោ​ន ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​ជា​អ្នក​ជិះ​ពីក្រោយ​ដែល​រង​គ្រោះ​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ​ឈាង នី​ហ្សា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨៩ ផ្លូវ​ជាតិ​​លេខ​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំ​រ៉េះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ។ ​ដោយឡែក​ស្ត្រី​​ជាអ្នកបើកបរ​ម៉ូតូ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​នោះ​ឈ្មោះ​យ៉ា​ន់ ថា​វី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ​ហ៊េរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។​ ស្ត្រី​ជា​​អ្នកបើកបរ​ម៉ូតូ​រូប​នេះ​បាន​និយាយ​ប្រាប់​នគរបាល​ថា នាង​និង​​ស្ត្រី​ម្នាក់ដែល​ស្លា.ប់​ ព្រមទាំង​មិត្តភក្ដិ​​ចំនួន​៣​នាក់​ផ្សេង​ទៀត ទើប​ត្រឡ​ប់​មក​ពី​ដើរ​លេង​នៅ​មាត់ទន្លេ ហើយ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ជួល​ ក៏​ងងុយដេក​ងោក​១​ភាំង​ក៏​បាន​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង​។

​តាម​ប្រភពពី​បុរស​ជា​​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​បានឃើញ​ស្ត្រី​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យគី​និ​ច​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​1FI-5253 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿ​គួរសម ។ ​ដោយ​មាន​មិត្តភក្ដិ​ស្រី​ៗ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​ ធ្វើ​​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា​នោះ​ផង​ដែរ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​រថយន្តក្រុងរបស់​រដ្ឋ​​ ​ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង រួច​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទាំង​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង​។

​បុរស​​ដដែល​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្ត្រី​អ្នក​ជិះ​ពីក្រោយ​បាន​បោ.ក​ក្បា.ល​ផ្ទ.ប់​បង្គោល​ដែក រួច​ទើប​ធ្លា.ក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ​ហើយ​ភ្លាម​ៗ​នោះ​មិត្តភក្ដិ រួម​ជាមួយ​អ្នកដំណើរ​បាន​នាំ​គ្នា​ជួយ​លើក​ស្ត្រី​រង​គ្រោះ​និង​ម៉ូតូ​ចេញពី​ក្នុង​ទឹក​ដាក់​លើ​ចិញ្ចើម​ផ្លូវ ហើយ​នាង​បាន​បាត់​មាត់​បាត់​ក​ស្ដូកស្ដឹង ។​ បន្ទាប់​មក​មិត្តភក្ដិ​បាន​ហៅ​រថយន្ត​ពេទ្យ​ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ពេល​ក្រុម​សង្គ្រោះ​ទៅ​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​​បាន​ស្លា.ប់​បាត់​ទៅ​ហើយ ដោយសារ​តែ​របួសធ្ងន់​ និង​ឈ្ល.ក់ទឹក​ថែម​ទៀត​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​ស្ត្រី​ជា​អ្នក​បើក​បរ​ម៉ូតូ​​បាន​រង​របួសស្រាល​ប៉ុណ្ណោះ និង​បាន​ដុ.ត​ធូប​សែន​ឲ្យ​មិត្តភក្ដិ​ដែល​ស្លា.ប់​នេះ​ផង​ដែរ ហើយ​ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចុះ​ទៅ​កាន់​កន្លែង​ដែល​មាន​គ្រោះថ្នាក់​ខាងលើ និង​បាន​ទាក់ទង​ទៅ​កាន់​ក្រុម​គ្រួសារ​​របស់ស្ត្រី​ដែល​​ស្លា.ប់​ ដើម្បី​​មកទទួល​យក​ស.ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ