ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុណាស់ … បំផ្លាញមធ្យម ងំចង់​រំលោ.ភ​ម៉ែ​ឯង​ទៀត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បុរសម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាលប៉ុស្ដិ៍​ចោម​ចៅ​ឃាត់​ខ្លួន​

រាជធានី​ភ្នំពេញ ​៖ បុរសម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាលប៉ុស្ដិ៍​ចោម​ចៅ​ឃាត់​ខ្លួន​នាំ​ទៅ​សាកសួរ​​ និង​កសាង​សំណុំរឿងចាត់ការ​តាម​​ច្បាប់​ ក្រោយ​ពី​​មាន​​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយបង្កើត រួម​ជាមួយ​បងប្អូន​បង្កើត​​​បាន​ចោទប្រកាន់​ថា​ ​​ញៀន​ថ្នាំ​រហូត​ល្ងីល្ងើរ​វង្វេង​លែង​ដឹង​អ្វី​ទាំងអស់ ហើយ​មិន​ចេះ​អ្វី​ក្រៅ​តែ​ពី​ប្រើហិ​ង្សា​ក្នុង​គ្រួសារ​ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិជា​បន្តបន្ទាប់​ ។ ហើយ​ជាង​​នេះ​​ទៀត​ គឺ​បានទៅ​​គំរាម​ចាប់រំលោភ​ម្ដាយបង្កើត​របស់​ខ្លួន​ថែម​ទៀត រហូត​ធ្វើ​ឲ្យ​ម្ដាយ​និង​បងប្អូន​មានការ​ភ័យ​ខ្លាច លែង​ហ៊ាន​នៅផ្ទះ​ និង​បាន​​ចេញ​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ថែម​ទៀតផង ​។ ដោយ​សារ​តែ​មិន​អាច​ទ្រាំ​​នូវ​ទ​ង្វើ​​នេះលែងបាន​ ទើប​ពួក​គាត់​សម្រេច​ប្ដឹង​ឲ្យ​នគរ​បាល​​ប៉ុស្ដិ៍​ចោម​ចៅ​​ចាប់ខ្លួន​តែ​ម្ដង ​។

ការ​ឃាត់ខ្លួន​​​​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ​តុលា នេះ ​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​ជនសង្ស័យ​​​ឈ្មោះ ចាន់ ធា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ជន​នេះ​ មាន​ប្រពន្ធ​ដល់​ទៅ​២​នាក់​រួច​មក​ហើយ ដោយ​យក​ប្រពន្ធ​ទី​១​ បានកូន​​​១ ក៏​​ត្រូវ​​បាន​ប្រពន្ធ​លែង រួច​បាន​ទៅ​យកប្រពន្ធ​ទី​២ ​បានកូន​ម្នាក់​ទៀត​ ក៏ត្រូវ​បាន​ប្រពន្ធ​​លែង​​​ចោល​ទៀត។ ​

បុរស​ម្នាក់​ដែល​ត្រូវជា​ពូ​បង្កើត​របស់​ជន​នោះបាន​និយាយ​ថា ​ជន​តិរច្ឆាន​​នេះ​ បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​វង្វេង ស្មារតី​លែង ដឹង​ខុស​ត្រូវ​ទៅ​ហើយ ។ កន្លង​មក តែង​ប្រើ​​ហិង្សា​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ខ្ទេចខ្ទីរ​​ជា​បន្តបន្ទាប់ ។ ដោយឡែក រយៈ​២​ទៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​បន្ត​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទៀត ដូច​ជា​ទូរទស្សន៍ វាយ​បំបែក​កញ្ចក់​ទ្វារ​បង្អួច​និង ពាងទឹក​ជាដើម​។

​មិនតែប៉ុណ្ណោះ ​បាន​គំរាម​ចាប់រំលោភ​ស្ត្រី​ជា​ម្ដាយបង្កើត​របស់​ខ្លួន​ថែម​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មាន ការ​ភ័យ​ខ្លាច បាន​ចាក​ចេញពីផ្ទះ​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ខាងក្រៅ​ទៀត​ផង ហើយ​បន្ទាប់​ពី​ការ​រស់នៅ​ក្នុងផ្ទះ​លែង​បាន និង​រស់នៅ​ទាំង ការ​ភ័យ​ខ្លាច​រាល់ថ្ងៃ​នោះ ទើប​ម្ដាយ​និង​បងប្អូន​បាន​សម្រេចចិត្ត​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ចាប់ខ្លួន​ជន​នេះ​នាំ​ទៅ​សាកសួរ ​និង​កសាង​សំណុំរ​ភ​ង​ចាត់ការ​តាម​ច្បាប់​៕