រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ មិនដឹងថាមានវិបិត្តអ្វីទេ បានយកកូនកាំបិតចុងស្រួច ចង់អារ.កខ្លួនឯង តែត្រូវកងរាជអាវុធហត្ថ ឃាត់បានភ្លាមៗ នៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ចំណុចក្លឹបហាត់ប្រាណ ELITE Fitness តាមបណ្តោយផ្លូវ លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា ជនជាតិចិនខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ អាយុជាង២០ឆ្នាំ ។
ប្រជាពលរដ្ឋបានអោយដឹងបន្តថា មុនផ្អើល គេឃើញបុរសជនជាតិម្នាក់ បានដើរដោយថ្មើរលើបណ្តោយផ្លូវលេខ១០១ មិនដឹងមកពីណានោះឡើយ នៅដៃមានកាន់កាំបិតចុងស្រួច (កាំបិតចិតផ្លៃឈើ) ។ លុះដើរមកដល់ចំណុចក្លឹបហាត់ប្រាណខាងលើ ជនជាតិចិនរូបនោះ បានដើរចូលទៅខាងក្នុងក្លឹប ដោយដៃកាន់កាំបិត រួចយកកាំបិតបម្រុងអារ.កខ្លួនឯង។ ភ្លាមៗពលរដ្ឋជាអ្នកកំពុងហាត់ប្រាណខាងក្នុងក្លឹប ផ្អើលឆោឡោ និងរាយការណ៍ជូនកងរាជអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ ដោយកម្លាំងកងរាជអាវុធហត្ថយកសម្ភារៈបច្ចេកទេស មកចាប់ជនជាតិចិនខាងលើបានសម្រេច ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បាននាំខ្លួនជនជាតិចិនខាងលើ ទៅសាកសួរ ៕


ចែករំលែកព័តមាននេះ