ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ក្រោយ​លួច​ម៉ូតូរបស់​ជនជាតិ​រុ​ស្ស៊ី

19 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ធ្វើការ​ឃាត់ខ្លួន​ចោរ​ក្បាល​ត្រងោល​ម្នាក់ ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អា​កូន​ទា ​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ជនជាតិ​រុ​ស្ស៊ីម្នាក់ ​បាន​សម្រេច ប៉ុន្តែ​យីអ៊ុន​ដាក់ ​ក្រោយ​ពេល​លួច​បាន​ជិះ​អត់​កើត…

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ធ្វើការ​ឃាត់ខ្លួន​ចោរ​ក្បាល​ត្រងោល​ម្នាក់ ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អា​កូន​ទា ​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ជនជាតិ​រុ​ស្ស៊ីម្នាក់ ​បាន​សម្រេច ប៉ុន្តែ​យីអ៊ុន​ដាក់ ​ក្រោយ​ពេល​លួច​បាន​ជិះ​អត់​កើត ក៏​អូស​បណ្ដើរ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល ជិះ​ល្បាត​ប្រទះ​ឃើញ​មានការ​សង្ស័យ ធ្វើការ​ឃាត់ខ្លួន​សួរនាំ​ទើប​ដឹង​ថា ​ជា​ចោរ ​ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​A០១ ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុង​បុរី​ធី​វី​ស្ដារ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​ចោរ​ក្បាល​ត្រងោល​ម្នាក់​នោះ ​ឈ្មោះ​ សុខ ទី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ គ្មាន​មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​ឡើយ ជន​នេះ​បាន​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ Honda TODAY (​អា​កូន​ទា​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប​1AF-7578 ។ ម៉ូតូ​នេះ​ គឺជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់
ឈ្មោះ ក្រូ​ត អា​ទូ អាយុ​១៩​ឆ្នាំ ជនជាតិ​រុ​ស្ស៊ី ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​រំលង​អា​ធ្រា​ត្រ​នោះ​កម្លាំងកម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈនោះ​បានឃើញ​លោក​ចោរ​កំពុង​បណ្ដើរ​ម៉ូតូ​០១​គ្រឿង​ខាងលើ ។ ដោយ​មានការ​សង្ស័យ​កម្លាំង​ក៏​បាន​ឃាត់​ដើម្បី​សួរនាំ​តាម​ជំនាញ ហើយ​ជនសង្ស័យ​ក៏​ប្រាប់​ថា ម៉ូតូ​ដែល​កំពុង​បណ្ដើរ​នេះ​ខ្លួន​បាន​លួច​ពី​ចំណុច​ផ្ទះ​លេខ​A01 ផ្លូវ​បេតុង បុរី​ធី​វី​ស្ដារ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ជនសង្ស័យ ​និង​ម៉ូតូ​នោះ​ទៅ​កាន់​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​សាកសួរ​បន្ថែម ព្រមទាំង​ស្រាវជ្រាវ​រក​ជន​រង​គ្រោះ ដែល​ជា​ម្ចាស់​ម៉ូតូ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ចាត់ការ​ជនសង្ស័យ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ