ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​រវល់​រៀប​អីវ៉ាន់​ដាក់​លក់​មុខ​វត្ត កូន​ៗ​ចុះ​លេង​ទឹកស្រះ លង់​ស្លា.ប់​ទាំង​០២​នាក់​បងប្អូន

16 ម៉ោង មុន

ខេត្តកណ្តាល ៖ កូន​ៗ​បាន​នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត បណ្ដាល​ឲ្យ​លង់​ស្លាប់​០២​នាក់ ស្រប​ពេល​ម្តាយ​កំពុង​ជាប់​រៀបចំ​ឥ​វ៉ា​ន់ ដើម្បី​លក់​មុខ​វត្ត​ព្រែក​បង្កង ។ ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា…

ខេត្តកណ្តាល ៖ កូន​ៗ​បាន​នាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត បណ្ដាល​ឲ្យ​លង់​ស្លាប់​០២​នាក់ ស្រប​ពេល​ម្តាយ​កំពុង​ជាប់​រៀបចំ​ឥ​វ៉ា​ន់ ដើម្បី​លក់​មុខ​វត្ត​ព្រែក​បង្កង ។

ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ងនៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​ព្រែក​បង្កង​ ​ភូមិ​ព្រែក​តា​កូវ​ ​សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ច​ជំនាញ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​០២​នាក់ ជា​បងប្អូន​បង្កើត ម្នាក់​ឈ្មោះ ស្រ៊ិ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ,​ម្នាក់​ទៀត​ឈ្មោះ ស្រ៊ិ​ន សុខ​ហេង ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​កូវ សង្កត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

តាម​ការ​ការ​បញ្ជាក់​ពី​ស្ត្រី​ជា​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ​ទាំង​០២​នាក់​ខាងលើ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ ម៉ោង០៤​និង​៣០​នាទី​ទៀប​ភ្លឺ គាត់​បាន​រៀបចំ​អីវ៉ាន់​ទៅ​លក់​នៅ​មុខ​វត្ត​ព្រែក​បង្គង​ដូច​សព្វដង ដោយ​បាន​ហៅ​កូន​ៗ​ទាំង​០២​នាក់ ទៅ​ជាមួយ​ដែរ ដើម្បី​ជួយ​រៀបចំ​អីវ៉ាន់​ពេល​ព្រឹក លក់​នៅ​មុខ​វត្ត​ព្រែក​បង្កង ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រវល់​លក់ កូន​ទាំង​២​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ក្នុង​វត្ត ។ លុះ​បាន​មួយសន្ទុះ​ក្រោយមក ក៏​មាន​ក្មេង​មក​ប្រាប់​ថា «​អា​សុខ​ហេង លង់ទឹក អា​ម៉េ​ង​លី​លោត​ទៅ​ជួយ ឥឡូវ​វា​លង់ទឹក​ទាំង​ពីរ​នាក់​បាត់​ហើយ អត់​ឃើញ​វា​ងើប​មក​វិញ​ទេ​» ។ ភ្លាម​ៗ អ្នក​ជិតខាង និង​សាច់ញាតិ ក៏​បាន​នាំ​គ្នា​ចុះ​ជួយ​រាវរក​នៅ​ក្នុង​ស្រះ​ទឹក ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ទាំង​០២​នាក់ បាន​បាត់បង់​អាយុជីវិត​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ បាន​ត្រួតពិនិត្យ​រួចរាល់ និង​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់ ពិតជា​បាន​ស្លាប់​ដោយ​ការ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​ស​.​ព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ