ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមុខឃើញហើយ ឃាតករ ដែលអារក​បុរសម្នាក់ ស្លា.ប់នៅក្រោមផ្ទះ គឺជាប្រពន្ធ!

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ កំលាំងជំនាញរបស់ស្នងនគរបាលខេត្ត បានការសហការជាមួយកំលាំង​ជំនាញ​នគរបាលស្រុក បាន​ស្រាវជ្រាវ រហូតមក​ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឈានទៅដល់ការ​ឃាត់ខ្លួន​បានជនសង្ស័យ ដែលជាឃាតករ។ នោះគឺប្រពន្ធរបស់​របស់បុរសរងគ្រោះ…

ខេត្តកំពង់ធំ៖ កំលាំងជំនាញរបស់ស្នងនគរបាលខេត្ត បានការសហការជាមួយកំលាំង​ជំនាញ​នគរបាលស្រុក បាន​ស្រាវជ្រាវ រហូតមក​ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឈានទៅដល់ការ​ឃាត់ខ្លួន​បានជនសង្ស័យ ដែលជាឃាតករ។ នោះគឺប្រពន្ធរបស់​របស់បុរសរងគ្រោះ ជាអ្នកអារក​សម្លា.ប់នៅលើគ្រែក្រោមផ្ទះ។​

ស្ត្រីជនសង្ស័យ មានឈ្មោះ លាវ លុយ អាយុ ៤៣ឆ្នាំ រស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រូវជាប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ យុន សារៀង ភេទ​ប្រុស អាយុ ៤៤ឆ្នាំ​ ត្រូវ​ជា​ប្តី។

គួររំលឹកថា ពាក់​ព័ន្ធ​ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិឃុំ​កើត​ហេតុ​​ខាង​លើ​។ ខណៈជនរងគ្រោះ ជាប្តី​កំពុងតែដេកលង់​លក់នៅ​លើ​គ្រែក្រោមផ្ទះ ក្រោយពីបង្កហេតុរួច ជនសង្ស័យ ដែលជាឃាតករ បានរត់គេចខ្លួនបាត់។

សមត្ថកិច្ច​ បាន​ឲ្យ​កោះសន្តិភាព ដឹងនៅយប់ថ្ងៃទី២៤ ខែមីនានេះថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ​បានសារភាពថា តាំងពីរៀបការនឹងគ្នាមក រូបគាត់ និងប្តី ដែលគាត់សម្លា.ប់នោះ មានកូនចំនួន​ពីរនាក់ ជាចំណង​ដៃ ប្រុស​ម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់ បាននាំគ្នា​ទៅរកការងារធ្វើ នៅឯទីក្រុងភ្នំពេញ​អស់​ហើយ នៅសល់​តែ​​ពួក​គាត់ពីរ​​នាក់ប្តីប្រពន្ធនោះទេ។

ចំណែកមូលហេតុ ដែលបង្ខំចិត្តរបស់គាត់ ឲ្យចិត្តដាច់ ហ៊ានសម្លា.ប់ប្តីគាត់នេះ ក៏ដោយសារតែ​អស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់ បែកគំនិតមានស្រីផ្សេង ហើយតែងតែ​រករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់មកលើរូបគាត់ ជាប្រពន្ធស្ទើរគ្មានលោះថ្ងៃនោះទេ ឯរឿងលុយ​​កាក់​​វិញនោះ ចាប់តាំងពីប្តី មានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធ យកមកចាយវាយ ឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់ មើលឃើញ និងចាំចាប់តែ​កំហុស​របស់​គាត់ជានិច្ច។​ គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះ​ទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធ​ជួបតែរឿងក្តៅ​ក្រ​ហាយ។ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយ​នឹង​ជេរប្រមាថមើលងាយ និងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លា.ប់ចោលនោះ នៅពេល​ ដែលឱកាសល្អ មកដល់ ពេលឃើញប្តីរបស់គាត់ មកពីរកស្រីវិញ ហើយប្រាស់ខ្លួន​ដេកនៅ​លើគ្រែក្រោមផ្ទះ​នោះ គាត់ក៏យកកាំបិត កាញ់ចែត មកកាប់ផ្តាច់​បំពង់កប្តីរបស់គាត់ ធ្វើឲ្យប្តីគាត់ ប្រកាច់ បាញ់ឈាមដាច់ខ្យល់ស្លា.ប់ភ្លាមៗ មួយ​រំពេច ហើយរូបគាត់ ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ច ចាប់ខ្លួនបាន។

ក្រោយពីកសាងសំណុំរឿងរួច ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្ត នៅល្ងាច​ថ្ងៃទី២៤ ខែមីនានេះ តាមដីការបស់​តុលាការ ខេត្តកំពង់ធំ៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ