ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្និ​បាទ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ នៅ​ខេត្តស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដែល​ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលា​ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​ថ្លែង​ពី​វឌ្ឍនភាព​ការងារ​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេច​បាន​ដូច​ជា ការ​ពង្រឹង​ការ​អនុវត្ត​ការងារ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​, ការ​ផ្តល់​សេវា​រដ្ឋបាល​, ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​បន្ទាប់​ផង​ដែរ រួម​មាន ៖

១- បន្ត​ថែរ​ក្សសន្តិភាព បន្ត​ថែរក្សា​ការពារ​នូវ​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។

២- ត្រូវ​បន្ត​ពង្រឹង និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​តឹង​រឹង នឹង​ម៉ឺងម៉ាត់​បំផុត​។

៣- ត្រូវ​បន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ នឹង​ផុលផុស​។

៤- រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទាំង​ល្បែ​.​ង​ភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ និង​ល្បែ​.​ង​ស៊ីសង​នៅ​តាម​មូលដ្ឋាន ។

៥- រដូវក្ដៅ​នា​ពេល​ខាង​មុខ នឹង​ងាយ​នាំ​ឲ្យ​កើត​មាន​ឡើង​នូវ​ករណី អគ្គិភ័យ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ ប្រុង​ប្រយ័ត្ន​គ្រប់ពេល ចំពោះ​រាល់​ដើមហេតុ​ទាំងឡាយ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​។

៦- ត្រូវ​មាន​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​អោយ​បាន​តឹង​រឹង​បំផុត ក្នុង​ការ​ទប់ស្កាត់​អោយ​បាន​ទាន់​ពេលវេលា រាល់​សកម្មភាព​រំ​លោ​.​ភយ​ក​ដី​សាធារណៈ ការ​សាងសង់​សំណង់​ផ្សេង​ៗ រំ​លោ​.​ភលើ​ដី​ចំណី​ផ្លូវ និង​ការ​ចាក់​ដី​ចូល ព្រែក ទន្លេ បឹងបួរ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត មាន​ប្រសាសន៍​ថា ស្នាដៃ និង​លទ្ធផល​របស់​រដ្ឋបាល​ខេត្តស្វាយរៀង សម្រេច​បាន​នោះ គឺ​ពិតជា​រួមចំណែក​ក្នុង​ការ​ថែរក្សា​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ ហើយ​រដ្ឋបាល​ខេត្តស្វាយរៀង ក៏​បាន​ខិតខំ​ថែរក្សា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ នៃ​សុវត្ថិភាព​សង្គម ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស​ផង​ដែរ​។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ដ​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា គ្រប់គ្រង​បាន និង​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​នូវ​ជំងឺឆ្លង​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ ព្រម​ជាមួយ​ការ​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ស្តារ​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ គ្រោះ​ជំនន់​ទឹកភ្លៀង និង​វិបត្តិ​នានា​ជាស​កល ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ក្នុង​អត្រាកំណើន​ប្រមាណ ៥,២​ភាគរយ ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​។

ក្នុង​នាម​រាជរដ្ឋាភិបាល លោក​ជំទាវ​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង ដែល​បាន​សហការ​ចូលរួម​ថែរក្សា​ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ធានា​បាន​នូវ​សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ ហើយ​ក៏​ទទួល​បានការ​កោតសរសើរ​ដល់​សមត្ថកិច្ច​របស់​កម្ពុជា ក្នុង​ការ​ថែរក្សា​សន្ដិសុខ​។

ទន្ទឹម​នឹង​សមិទ្ធផល​ដែល​សម្រេច​បាន​ខាងលើ​នេះ លោក​ជំទាវ ក៏​បាន​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម ដែល​នៅ​សេសសល់ រួម​ទាំង​កិច្ច​ការងារ​សំខាន់​នានា​ជា​ច្រើន​ទៀត ដែល​ត្រូវ​ខិតខំ​បន្ដ​ពុះពារ​អនុវត្ត​ឱ្យ​បាន​ល្អ នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ជា​ពិសេស ធានា​ឱ្យ​បាន​នូវ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ដ្រ និ​តិ​កាល​ទី​០៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ឱ្យ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​លក្ខណៈ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ជោគជ័យ និង​ត្រូវ​រួម​គ្នា​សាង​អំពើ​ល្អ និង​រួម​គ្នា​ដោះស្រាយ​នូវ​សេវា​សាធារណៈ​ឲ្យ​បាន​ទាន់​ពេលវេលា រហ័ស និង​មាន​ប្រសិទ្ធភាព​។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​ផ្តល់​គ្រឿងឥសរយស មេដាយ​ការងារ​ដល់​មន្ត្រី​បំពេញការងារ​បាន​ល្អ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ