រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឆ្មក់ចូលទៅបង្ក្រាបទីតាំងដែលប្រមូលផ្តុំគ្នាលេងល្បែ.ងជល់មាន់ និងចាក់ខ្លាឃ្លោក រួមនឹងអាប៉ោងមួយកន្លែង នៅចំណុចតារាងបាលសុខា ស្ពតក្លិប ស្ថិតក្នុងស្ទឹងមានជ័យទី១។

ប្រត្តិបត្តិការណ៍បង្ក្រាបអ្នកញៀ.នល្បែ.ងខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហើយចំពោះករណីនេះដែរ មហាជនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបបនល្បែ.ង និងអ្នកញៀ.នល្បែ.ងស៊ីសង ចាំបាច់ហាមឃាត់អ្នកកាសែតមិនឲ្យថតឬឡាយ?។

ចំណែកអ្នកលេងល្បែ.ង និងម៉ូតូចំនួន៥គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនចេញភ្លាមៗទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ផងដែរ៕ ដោយ ៖ រដ្ឋា
ចែករំលែកព័តមាននេះ