ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តៅ​គគុក​! KP ម៉​ន ដា​នី ថា ចាយ​លុយ​អស់ ១២,៧ លាន​ដុល្លារ​អត់​បាន​ប្លង់ តើ​ពិតមែន​ក៏​អី?

2 ខែ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​នេះ រឿងរ៉ាវ​ក្តៅ​គគុក​មួយ​បាន​កើតឡើង បន្ទាប់​ពី លោកស្រី ម៉​ន ដា​នី ស្ថាបនិក​បុរី ក្រុមហ៊ុន ម៉​ន​ដា​នី រៀល​អ៊ី​ស្ទេ​ត ឯ​.​ក និង​ស្វាមី​ជនជាតិ​ឡាវ សញ្ញា​ត្តិ​ខ្មែរ បាន​ធ្វើការ Live លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ស្រែក​ទ្រហោយំ ថា

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ រឿងរ៉ាវ​ក្តៅ​គគុក​មួយ​បាន​កើតឡើង បន្ទាប់​ពី លោកស្រី ម៉​ន ដា​នី ស្ថាបនិក​បុរី ក្រុមហ៊ុន ម៉​ន​ដា​នី រៀល​អ៊ី​ស្ទេ​ត ឯ​.​ក និង​ស្វាមី​ជនជាតិ​ឡាវ សញ្ញា​ត្តិ​ខ្មែរ បាន​ធ្វើការ Live លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ស្រែក​ទ្រហោយំ ថា លោកស្រី និង​ស្វាមី ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ចំណាយ​លុយ ១២​លាន ៧​សែន​ដុល្លារ ទិញ​ដី ១០០​ហិ​កតា នៅ​ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ តែ​មិន​បាន​ប្លង់ និង​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ មេត្តា​ជួយ​រក​យុត្តិធម៌ បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

យ៉ាងណាមិញ សំណួរ​ដែល​គួរ​ពិចារណា​មួយ​នោះ គឺថា KP ម៉​ន ដា​នី ថា ចាយ​លុយ​អស់ ១២,៧ លាន​ដុល្លារ​អត់​បាន​ប្លង់ តើ​ពិតមែន​ក៏​អី?

Picture

យោង​តាម​លិខិត​ជូនដំណឹង​ជា​សាធារណៈ​របស់​មេធាវី វិញ គី​ម​លី ដែល​ធ្វើ​កិច្ច​តំណាង​ដោយ​អាណ្ណត្តិ សម្រាប់​ម្ចាស់​ដី ដែល​មានឈ្មោះ សូ សុវណ្ណ អៀម បូ​ផា​រី និង​ឈ្មោះ សូ លី​តា ដែល​បាន​ផ្ញើ​ជូន​ម្ចាស់​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ទិញ​ដី ទំហំ ១០០ ហិ​កតា ពី​ឈ្មោះ សូ សុវណ្ណ និង​ឈ្មោះ អៀម បូ​ផា​រី និង​ឈ្មោះ សូ លី​តា ដែល​ជា​អ្នកលក់​ដី ក្នុង​តម្លៃ​សរុប ៣៥ លាន​ដុល្លារ​អា​មេ​រិ​ក (​សាម​សិប​​ប្រាំ​លាន ដុល្លារ​អា​មេ​រិ​ក​) តាម​កិច្ចសន្យា​ទិញ​-​លក់ អចលនវត្ថុ ចុះ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ​២០២០ និង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​កែប្រែ​កិច្ចសន្យាលក់​-​ទិញ អចលនវត្ថុ ចុះ​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២២ បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា លោកស្រី ម៉​ន ដា​លី មិន​បាន​ប្រគល់លុយ​គ្រប់​តាម​កិច្ចសន្យា​នោះ​ទេ​។

Picture

មេធាវី វិញ គី​ម​លី បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ ដែល​មានកម្ម​វត្ថុ ៖ «​ឆ្លើយ​តប​នឹង​ការ​ផ្សាយ​ផ្ទាល់ (Live Video) និង​សំ​ណេ​រ​ជា​អក្សរ​ដែល​បង្ហោះ​ជា​បន្តបន្ទាប់ របស់​ឈ្មោះ ម៉​ន ដា​នី ភេទ ស្រី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ តាម​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ ម៉​ន ដា​នី លើ​ករណី​លក់​-​ទិញ​ដី ទំហំ​១០០​ហិ​កតា ស្ថិត​នៅ​គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ»​។

យោង​តាម​លិខិត​ជូនដំណឹង​ជា​សាធារណៈ​របស់​មេធាវី វិញ គី​ម​លី បានឱ្យ​ដឹង​ថា ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​ផ្សាយ​ផ្ទាល់ តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉​ន ដា​នី ចំនួន​០៣​លើក ដែល​លើក​ប្រធានបទ​ថា «KP ចាយ​លុយ 12,7 លាន​ដុល្លារ ទិញ​ដី អត់​បាន​ប្លង់ ចុង​ក្រោយ​អ្នក​វិនិ​យោគ​​ប្តី​បរទេស​សញ្ជាតិ​ខ្មែរ​ដូច​ខ្ញុំ ត្រូវ​រង​គ្រោះ​អស់​គ្រប់យ៉ាង​» ជាដើម នោះ គឺ «​ជា​ការ​អះអាង​ផ្ទុយ​ពី​ការ​ពិត និង​ទំលាក់​កំហុស​ដោយ​ចេតនា​ទុច្ចរិត ដោយ​ធ្វើ​ឱ្យ​សាធារណជន និង​តតិយជន​ទិញ​ដី​-​ផ្ទះ​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មា​នទី​តាំងនៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំង​កម្មករ មានការ​ភាន់ច្រឡំ​មក​លើ​ម្ចាស់​ដី​ថា ​ម្ចាស់​ដី​បាន​ទទួល​ប្រាក់​ថ្លៃ​លក់​ដី​គ្រប់​ចំនួន​ហើយ​ បែរ​ជា​មិន​ព្រម​ប្រគល់​ប្លង់​ទំហំ ១០០ ហិ​កតា ជូន​អ្នកទិញ​ដី​ទៅ​វិញ​»​

Picture

«​ការ​លើក​ឡើង​នេះ គឺជា​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​បង្ខំ​ឱ្យ​ម្ចាស់​ដី ប្រគល់​ដី និង​ប្លង់​ដី​ច្បាប់​ដើម​ជូន​អ្នកទិញ ទាំង​ដែល​អ្នកទិញ​ដី​មិន​បាន​បង់ប្រាក់​ថ្លៃ​ទិញ​ដី តាម​កិច្ចសន្យា​» និង «​បំពាន​កិច្ចសន្យា​ធ្ងន់ធ្ងរ​តាម​ការ​មិន​អនុវត្ត​កាតព្វកិច្ច​» ដោយ លោកស្រី ម៉​ន ដា​នី និង​ស្វាមី​បាន​លើកយក​កិច្ចសន្យា​ទី​១ ដែល​ជា «​កិច្ចសន្យា​មិន​មាន​អានុភាព​» លើ​ការ​ទូទាត់​ប្រាក់​ថ្លៃ​ទិញ​ដី និង​ចុះបញ្ជី​ផ្ទេរសិទ្ធិ​កាន់កាប់​រវាង​អ្នកទិញ​ដី និង​ម្ចាស់​ដី ដែល​ត្រូវ​ជំនួស​ដោយ​កិច្ចសន្យា​ទី​២​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​មេធាវី​។

Picture

នៅ​ក្នុង​លិខិត​ដដែល លោក មេធាវី វិញ គី​ម​លី បាន​បន្ត​ថា «​ម្ចាស់​ដី គឺជា​ជន​សុច្ចរិត និង​ស្មោះត្រង់ ពីព្រោះ​ម្ចាស់​ដី​ គឺ​មាន​ដី​ពិតប្រាកដ និង​រង់ចាំ​ប្រគល់​ប្លង់​ដី​ច្បាប់​ដើម​ជូន​អ្នកទិញ ដោយ​បាន​អនុ​វត្ត​កាតព្វកិច្ច​តាម​កិច្ចសន្យា​»​។ លោក​មេធាវី បន្ត​ថា «​តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន គឺ​ឈ្មោះ ម៉​ន ដា​នី និង​ប្តី​ឈ្មោះ ឃុន​ថា​វង្ស ផង​ផា​ន់ បាន​លក់ និង​ប្រមូលប្រាក់​លើ​ដី​ដែល​មាន​ទំហំ​១០០ ហិ​កតា ស្ថិត​ក្នុង​បុរី ម៉​ន ដា​នី គម្រោង​ទី​២៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ឱ្យទៅ​តតិយជន​ស្ទើ​តែ​ទាំងស្រុង​ទៅ​ហើយ​»​។

ជាមួយគ្នានោះ ក្នុងនាមមេធាវីតំណាងឱ្យអាណត្តិ​ឱ្យម្ចាស់ដី និងមានការឯកភាពពីម្ចាស់ដី លោក មេធាវី វិញ គី​ម​លី សូមអញ្ជើញឈ្មោះ ម៉ន ដានី និងប្តីឈ្មោះ ឃុនថាវង្ស ផងផាន់ មកទទួលប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខៈ ក.ស 011239 ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ច្បាប់ដើម មានទំហំដី ៥០ ហិកតា ដោយភ្ជាប់កាតព្វកិច្ចបង់ប្រាក់ថ្លៃដី ចំនួន ៤,១៥០០,០០០ ដុល្លារអាមេរិក និងប្រាក់ថ្លៃដីដំណាក់កាលទី១ ចំនួន ៤,៣៥០,០០០ ដុល្លារអាមេរិក លើការសុំចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់ដី ៥០ ហិកតា បន្ទាប់ទៀត។ សរុបប្រាក់ដែលអ្នកទិញដីត្រូវបង់គឺចំនួន ៨,៥០០,០០០ ដុល្លារអាមេរិក ជូនម្ចាស់ដី គិតចាប់ពីថ្ងៃជូនដំណឺងនេះតទៅ ក្នុងអំឡុងពេលសមរម្យ ដើម្បីអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាទី២ ខាងលើព្រមគ្នា តាមការព្រមព្រៀងនាពេលកន្លងមក។

សូមរម្លឹកផងដែរថា ក្រុមហ៊ុន​ ម៉នដានី​ រៀលអ៊ីស្ទេត​ ឯ.ក របស់លោកស្រី ម៉ន ដានី ត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ឈប់សកម្មភាពអាជីវកម្ម នៅគម្រោងទី២៩​ តាមផ្លូវជាតិលេខ៣ ក្នុង​ខេត្តកំពង់ស្ពឺ ក្រោម​ហេតុផល គ្មានអាជ្ញាប័ណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងកំពុងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជន។ ករណី​នេះ នាំឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះ បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុន កាលពីថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៣ ខណ:ម្ចាស់ដី បានសុំដីការក្សាការពារលើដី ដែលម្ចាស់បុរី កំពុងសាងសង់ផ្ទះល្វែងលក់ ហើយក៏ទទួលបានលុយពីអ្នកទិញផ្ទះ ក៏មិនតិចនោះដែរ។

សូមបញ្ជាក់ថា លោកស្រី ម៉ន ដានី និងស្វាមី បានស្រែកយំ សម្រក់ទឹកភ្នែក នៅក្នុងការ Live តាមហ្វេសប៊ុក ដោយអ្នកទាំងពីរ បានអះអាងថា រកស៊ីដោយស្របច្បាប់ មិនមែនជាការសម្ដែង ហើយបាន ចោទប្រកាន់ថា ម្ចាស់ដីបានធ្វើបាបគ្រួសាររបស់ខ្លួន និងបានបង្ហាញលិខិតទិញ-លក់ (លិខិតទិញ-លក់លើកទី១) កិច្ចសន្យាទី១ ដែលជាកិច្ចសន្យាមិនមានអានុភាពលើការទូទាត់ប្រាក់ថ្លៃទិញដី និងចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់រវាងអ្នកទិញដី និងម្ចាស់ដី ដែលត្រូវជំនួសដោយកិច្ចសន្យាទី២៕។ ប្តីប្រពន្ធរូបនេះ បានលើកឡើងថា ម្ចាស់ដី បានទទួលលុយពីខ្លួនគ្រប់ចំនួន១២លានដុល្លារកន្លះ (អាមេរិក) តែមិនប្រគល់ប្លង់ឱ្យខ្លួន។

គួររំលឹកថាចៅហ្វាយខេត្តថា ម្ចាស់​បុរី ម៉ន ដានី នៅ​កំពង់ស្ពឺ​ ទិញដីគេហើយ មិនទាន់ទូទាត់ប្រាក់គ្រប់ ទើបកើតរឿងរ៉ាវ!

ខាងក្រោម​នេះ គឺជា​លិខិត​ជូនដំណឹង​ជា​សាធារណៈ​របស់​មេធាវី វិញ គី​ម​លី ចំពោះ លោកស្រី ម៉​ន ដា​នី និង​ស្វាមី​៖

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

ខាងក្រោមនេះ ជាកិច្ចសន្យាទិញ ១ ដែលជាកិច្ចសន្យាមិនមានអានុភាពលើការទូទាត់ប្រាក់ថ្លៃទិញដី និងចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់រវាងអ្នកទិញដី និងម្ចាស់ដី ដែលត្រូវជំនួសដោយកិច្ចសន្យាទី២៖

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture