ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្តថា ម្ចាស់​បុរី ម៉ន ដានី នៅ​កំពង់ស្ពឺ​ ទិញដីគេហើយ មិនទាន់ទូទាត់ប្រាក់គ្រប់ ទើបកើតរឿងរ៉ាវ!

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុន​ ម៉នដានី​ រៀលអ៊ីស្ទេត​ ឯ.ក របស់លោកស្រី ម៉ន ដានី ត្រូវបាន ន.អ.ប…

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុន​ ម៉នដានី​ រៀលអ៊ីស្ទេត​ ឯ.ក របស់លោកស្រី ម៉ន ដានី ត្រូវបាន ន.អ.ប បញ្ឈប់សកម្មភាពអាជីវកម្ម នៅគម្រោងទី២៩​ តាមផ្លូវជាតិលេខ៥១ ក្នុង​ខេត្តកំពង់ស្ពឺ ក្រោម​ហេតុផល គ្មានអាជ្ញាប័ណ្ណពី ន.អ.ប និងកំពុងមានវិវាទជាមួយម្ចាស់ដី ព្រមទាំងអតិថិជន។ ករណី​នេះ នាំឱ្យប្រជាពលរដ្ឋ ជាអ្នកទិញផ្ទះ បានលើកគ្នាទៅតវ៉ានៅក្រុមហ៊ុន ហើយអភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ថា ករណីនេះ ដោយសារតែក្រុមហ៊ុនបុរី ម៉ន ដានី ទិញដីគេ ហើយ​មិនទូទាត់​ប្រាក់ឱ្យគេ ទើបម្ចាស់ដីប្តឹង​។

​មានអតិថិជនជាច្រើននាក់ ដែលបាន​ទិញផ្ទះ នៅបុរីម៉នដានី ស្ថិតក្នុងភូមិភាន្សា ឃុំព្រះនិពាន្វស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកគ្នាទៅតវ៉ា​ម្តងទៀត នៅទីស្នាក់​ការ​ក្រុមហ៊ុន ខណ:ម្ចាស់ដី បានសុំដីការក្សាការពារលើដី ដែលម្ចាស់បុរី កំពុងសាងសង់ផ្ទះល្វែងលក់ ហើយក៏ទទួលបានលុយពីអ្នកទិញផ្ទះ ក៏មិនតិចនោះដែរ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ន ដានី និងស្វាមី បាន​ឡាយតាមហ្វេសប៊ុក ដោយ​យំបណ្ដើរ និយាយបណ្ដើរ ដោយអះអាងថា ខ្លួន​បាន​ចាយលុយ ១២​លាន ៧សែនដុល្លារ ទិញដី ១០០ហិកតា តែអត់បានប្លង់ និងស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ផង។

​​យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ អ្នកទិញផ្ទះ ក្នុងបូរី ម៉ន ដានី បាន​នាំគ្នា ទៅតវ៉ារឿងបង់លុយហើយ អត់ឃើញផ្ទះ នៅគំរោងទី២៩ ស្ថិតនៅផ្លូវជាតិលេខ ៣ ឃុំព្រះនិពាន្វ និងផ្លូវលេខ ៥១ ក្នុងខេត្ត​កំពង់ស្ពឺ។

ចំណែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លើយក្នុងប្រព័ន្ធ​តេឡេក្រាមថា “ករណីបុរី ម៉ន ដានី នៅស្រុកគងពិសី គឺ៖ ឈ្មោះ ម៉ន ដានី និងប្តី បានទិញដីពីឈ្មោះ សូ សុវណ្ណ និងប្រពន្ធ មានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់​ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែតាមការ​រាយការណ៍ពីប្រធាន​ការិយាល័យ ស/ភ (សំណង់ភូមិបាល) ថា ភាគីអ្នកទិញ ពុំទាន់ទូទាត់ប្រាក់ឲ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន ១៣ប័ណ្ណផ្សេងទៀត ដែល​ភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។ មន្ទីរ នឹងអញ្ជើញគូភាគី មកដោះស្រាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយ”៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ