ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​ការ​កែ​ច្បាប់​ចូល​និវត្តន៍​នៅ​បារាំង​ផ្ទុះ​ហិ.ង្សា​គ្រប់កន្លែង

1 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ក្នុង​ទីក្រុង​ជា​ច្រើន​របស់​បារាំង អំពើ​ហិ.ង្សា​និង​ការ​បំផ្លិចបំផ្លាញ បាន​កើត​មាននៅ​

ប្រទេស​បារាំង ៖ ក្នុង​ទីក្រុង​ជា​ច្រើន​របស់​បារាំង អំពើ​ហិ.ង្សា​និង​ការ​បំផ្លិចបំផ្លាញ បាន​កើត​មាននៅ​ខាងក្រៅ​ទី​វាទី​៩ នៃ​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ច្បាប់​ចូល​និវត្តន៍​។

នា​ថ្ងៃ​ទី​២៣​ មីនា​ ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិ.ង្សា​ខ្លាំងក្លា កើត​មាន​ក្នុង​ថ្ងៃ​ទី​៩​នៃ​បាតុកម្ម​ប្រឆាំង​ការ​កែ​ច្បាប់​ចូល​និវត្តន៍​ពី​អាយុ​៦២​ឆ្នាំ​ដល់​៦៤​ឆ្នាំ​។ ដោយ​បាតុកម្ម​បន្ត​មាន​មនុស្ស​ចូលរួម​កាន់តែ​ច្រើន និង​ពោរពេញ​ដោយ​ភាព​តានតឹង នាយក​រដ្ឋមន្ត្រី​បារាំង​លោកស្រី​អេ​លី​ហ្សា​ប៊ែត​ ប៊​ន​បាន​បរិហារ​ថា អំពើ​ហិ.ង្សា ​និង​ការ​បង្ក​ភាព​ចលាចល​មិន​អាច​ទទួលយក​បាន​ឡើយ​។

នៅ​ក្រុងប៉ារីស​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ហែ​ក្បួន​បាតុកម្ម អំពើ​ហិ.ង្សា​បាន​ផ្ទុះ​ឡើងជា​មួយ​ការ​គប់​បំបែក​កញ្ចក់ និង​ការ​វា.យ​បំផ្លាញ​ចលនទ្រព្យ​ក្នុង​ក្រុង​ពី​សំណាក់​ពួក​បាតុករ​រី​ឌី​កាល់​។ អំពើ​ហិ.ង្សា​និង​ភាព​តានតឹង​បន្ដ​ពេញ​មួយ​យប់​។ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក​ហ្សេ​រ៉ា​ល់​ដា​ម៉ា​នី​ន លើក​ឡើង​ពិការ​ចាប់ខ្លួន​មនុស្ស​១៧២​នាក់ ក្នុង​នោះ​១០៧​នាក់​នៅ​ក្រុងប៉ារីស​។ ប៉ូលិស​និង​ភ្នាក់ងារ​តម្រួត​១៤៩​នាក់​រង​របួស​។ មានការ​ដុ.ត​បំផ្លាញ​១៤០​កន្លែង​ត្រូវ​បាន​ពន្លត់​តែ​៥០​កន្លែង​កំពុង​បន្ត​ឆេះ​។

នៅ​ភាគ​ខាងលិច​បារាំង​អំពើ​ហិ.ង្សា ​និង​ការ​ប៉ះទង្គិច​គ្នា​មានការ​កើនឡើង​ខ្លាំង​។ នៅ​ក្រុង​ប័​រ​ដូ​ទ្វារ​មួយ​របស់​សាលាក្រុង​បាន​ឆេះ​ដោយសារ​ពួក​បាតុករ​ដុ.ត​។ នៅ​ទីក្រុង​ណ​ង់​ពួក​បាតុករ​បាន​លុក​ចូល​ក្នុង​តុលាការ​រដ្ឋបាល​វា.យ​បំផ្លាញ​របស់របរ​ និង​វា.យ​បំបែក​កញ្ចក់​អស់​ជា​ច្រើន​។ ហាង​ទំនិញ​ជា​ច្រើន​ក៏​រង​ការ​អុកឡុក​បំផ្លាញ​ដែរ​។ បាតុកម្មហិ.ង្សា​ប្រហាក់ប្រហែល​គ្នា​នោះ​ក៏​កើត​មាននៅ​ក្រុង​ឡូ​រី​យ៉ង់ ក្រុង​រ៉ែ​ន ក្រុង​ម៉ា​រសី​ និង​ក្រុង​រូ​អែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ