ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម​ជិត​៤០​នាក់ ទៅ​ស្រុក​កំណើត​វិញ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បណ្តេញ​ជនជាតិ​វៀតណាម ជិត​៤០​នាក់ ទៅ​ស្រុក​កំណើត​វិញ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បណ្តេញ​ជនជាតិ​វៀតណាម ជិត​៤០​នាក់ ទៅ​ស្រុក​កំណើត​វិញ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ។

លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៣៨​នាក់ (​ស្រី​១១​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន លួច​ឆ្លង​ដែន​ខុសច្បាប់ អនុវត្ត​ទោស​ចប់ (​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ នៃ​អគ្គនាយក​អន្តោប្រវេសន៍ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ