ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សាកល្បង​នាវាមុជទឹក​គ្មាន​មនុស្ស​បើក​វា.យប្រហារ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤​ មីនា​ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤​ មីនា​ នេះ​ថា កូរ៉េ​ខាងជើង​បាន​​សាកល្បង​នា​ស​ប្ដា​ហ៍​នេះ នាវាមុជទឹក គ្មាន​មនុស្ស​បើក​វា.យប្រហារ​នុយក្លេអ៊ែរ និង​សម​យុ​ទ្ធ​​បា.ញ់​មី​ស៊ី​ល​បណ្ដែត​យុទ្ធសាស្ត្រ ក្រោម​ការ​ដឹកនាំ​ធ្វើ ដោយ​លោក​គី​ម​ជុង​អ៊ុ​ន ជា​ការ​ឆ្លើយ​តប​ចំពោះ​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​។

យោង​តាម​KCNA​ថា គណៈកម្មាធិការ​យោធា​កណ្ដាល​បក្ស​ពលករ​កូរ៉េ បាន​បើក​ធ្វើ​សមយុទ្ធ​នោះ​ពី​ថ្ងៃ​ទី​២១​មក​២៣​មីនា ដើម្បី​ប្រាប់​ទៅ​សត្រូវ​ពី​វិបត្តិ​នុយក្លេអ៊ែរ​ពិតប្រាកដ និង​ត្រួតពិនិត្យ​ភាព​សុ​ក្រិត របស់​កងកម្លាំង​នុយក្លេអ៊ែរ​សម្រាប់​ស្វ័យការពារ​។ ដ្រូ​ន​មុជទឹក​វា.យប្រហារ​នុយក្លេអ៊ែរ​នោះ ត្រូវ​បាន​ដាក់​ពង្រាយ​កាលពី​ថ្ងៃ​ទី​២១​មីនា ក្នុង​ដែនទឹក​នៃ​តំបន់​រី​វ៉ុ​ន​ក្នុង​ខេត្ត​ហាម​យ៉ុ​ង​ខាងត្បូង ហើយ​សំដៅលើ​គោលដៅ​ក្នុង​ទឹក​ស្ថិត​នៅ​ទល់មុខ​ឆក​ហុង​វ៉ុ​ន ដែល​មាន​កំពង់​ផែ​សន្មត់​ជា​របស់​សត្រូវ ហើយ​ក្បាល​គ្រាប់​របស់​វា​បាន​ផ្ទុះ​ក្នុង​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​២៣​មីនា​។

តាម​ KCNA ​ថា​ ដ្រូ​ន​មុជទឹក​នោះ​ពេល​សាកល្បង​បាន​រត់​បែប​រង្វង់​លេខ​៨ ក្នុង​ទឹក​ជម្រៅ​ពី​៨០​ទៅ​១៥០​ម៉ែត្រ ក្នុង​សមុទ្រ​ខាងកើត​ផ្នែក​កូរ៉េ ក្នុង​រយៈពេល​៥៩​ម៉ោង​និង​១២​នាទី​។ កងទ័ព​កូរ៉េ​ខាងជើង​បាន​ដាក់​ពង្រាយ​និង​ធ្វើតេស្ត​ប្រព័ន្ធ​គ្រឿង​សព្វាវុ.ធ​ថ្មី ដែល​មាន​បេសកកម្ម​បង្កើត​ស៊ូ​ណា​មី​វិទ្យុសកម្ម ក្នុង​ទ្រង់ទ្រាយ​ធំតា​មរយៈ​ការ​បំផ្ទុះ​នុយក្លេអ៊ែរ​ក្នុង​ទឹក ហើយ​អាច​កម្ទេច​បណ្ដា​នាវា និង​បណ្ដា​ស្ពាន​របស់​ពួក​សត្រូវ​។ ដ្រូ​ន​វា.យប្រហារ​នុយក្លេអ៊ែរ​ក្នុង​ទឹក​នោះ ដាក់​ពង្រាយ​នៅ​តាម​គ្រប់​ឆ្នេរសមុទ្រ​និង​កំពង់​ផែ តាម​រយៈ​ការ​សណ្ដោង​ដោយ​នាវា​លើ​ផ្ទៃសមុទ្រ​។

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បណ្ដែត​ជា​ច្រើន​គ្រាប់​កាលពី​ថ្ងៃ​ទី​២២​ មីនា ពេល​មាន​សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ