ខេត្តប៉ៃលិន ៖ ក្មេងស្រីតូចម្នាក់បានលង់ទឹកស្រះស្លា.ប់ ខណៈពេលក្មេងប្រុសតូចម្នាក់ទៀត កំពុងតែលេងជាមួយគ្នា ហើយបានបាត់បងស្រីរបស់ខ្លួននៅក្បែរទឹកស្រះ ក៏រត់ទៅប្រាប់លោកតាឱ្យចុះជួយរាវរកក្នុងទឹកស្រះ លុះប្រហែល១០នាទីក៏ស្រាប់តែប្រទះឃើញ ប៉ុន្តែអ្វីៗបានហួសពេលបាត់អស់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភ្នំជ្រូក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា កុមារីរងគ្រោះខាងលើមានឈ្មោះ ហេង លីហ៊ង ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។
![Picture]()
បើតាមការរៀបរាប់ពីបុរសចំណាស់ម្នាក់ឈ្មោះ អូន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ ជាកសិករ ត្រូវជាលោកតាកុមារីរងគ្រោះ បានឱ្យដឹងថា គាត់មានកូនចំនួន៤នាក់ ក្នុងនោះស្រី២នាក់ ហើយមានស្រុកកំណើតរស់នៅភូមិត្រពាំងរាំង ឃុំស្រែជា ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្រោយពេលកូនៗបានប្តីប្រពន្ធអស់ហើយ កូនមួយចំនួនជាប់រវល់ទៅធ្វើការរកស៊ីនៅប្រទេសថៃ ហើយក៏បានយកកូនទៅផ្ញើឱ្យគាត់មើលថែ។
បុរសខាងលើបន្តទៀតថា នៅថ្ងៃកើតហេតុ ចៅស្រីរបស់គាត់ម្នាក់ចេញមកពីរៀនជាធម្មតា។ ចំណែកគាត់បានមកពីចម្ការអស់កម្លាំង ក៏បានចូលទៅដេកសម្រាកថ្ងៃត្រង់លង់លក់ រហូតដល់ម៉ោងប្រហែលម៉ោង២និង៣០នាទីរសៀល ស្រាប់តែចៅប្រុសម្នាក់ឈ្មោះ ហ៊ុល សុវត្ដិត្រា អាយុ៥ឆ្នាំ បានរត់ទៅប្រាប់ថា «បងស្រីរបស់គេបានបាត់ខ្លួនហើយ» រួចរូបគាត់ជាជីតាសួរនាំថា «តើបាត់នៅកន្លែងណា0x017d7» ទើបក្មេងតូចបានប្រាប់ថា «បាត់នៅកន្លែងស្រះទឹកខាងក្រោយផ្ទះ»។
![Picture]()
ប្រភពដដែលបន្តថា ភ្លាមៗនោះ រូបគាត់ក៏បានរត់ទៅចុះរាវរកចៅប្រហែល១០នាទី ទើបរកឃើញចៅស្រី ក៏លើកឡើងមកលើគោក ដើម្បីជួយសង្គ្រោះ។ លុះមិនអស់ចិត្ត គាត់ក៏បានដឹកចៅស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ប៉ុន្តែពេលទៅដល់ ក្រុមគ្រូពេទ្យប្រាប់ថា អ្វីៗហួសពេលអស់ទៅហើយ ដោយចៅស្រីមិនដឹងខ្លួននោះទេ ពោលគឺផុតដង្ហើមបាត់ទៅហើយ។
ទោះបីជាយ៉ាងណា ក្រោយពេលកើតហេតុ ស.ពកុមារីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច្ច័យពិនិត្យឃើថា ស.ពក្មេងរងគ្រោះពិតជាស្លា.ប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយមកស.ពកុមារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា នេះជាករណីក្មេងស្រីលង់ទឹកស្រះស្លា.ប់ចំនួន២នាក់ នៅក្នុងឆ្នាំ២០២៣នេះ៕
ចែករំលែកព័តមាននេះ