ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់បាន​សម្រេច ​រួច​នាំ​ស្រី​ស្នេហ៍​ម្នាក់​មួយ​​ទៅសម្ងំ​នៅ​​ក្នុង​បន្ទប់​ខុន​ដូរ​ ត្រូវ​​អស់លក្ខណ៍​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​៣​នាក់​រួម​ទាំងស្រី​ស្នេហ៍​ទាំងអស់​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​៣​នាក់​រួម​ទាំងស្រី​ស្នេហ៍​ទាំងអស់​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ខណ្ឌ ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ឆ.ក់​ទូរស័ព្ទ​១​គ្រឿង ពី​នារី​ម្នាក់ នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ហើយ បាន​ទៅ​សំងំ​លាក់ខ្លួន​សោយសុខ​ជាមួយ​ស្រី​ស្នេហ៍ នៅ​ក្នុង​បន្ទប់​ខុន​ដូរការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ខែ​មិ​នា ឆ្នាំ ២០២៣ នៅ​ចំណុច​ក្នុង​បន្ទប់​ខុន​ដូ​លេខ ១០០៤ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​ប្រមាណ​ជាង​៤​ម៉ោង​ ។

ជនសង្ស័យ​ទាំង​​៣នាក់​ខាងលើ​ដែល​ត្រូវសមត្ថកិច្ច​​ឱ្យ​ដឹង​​ថា​ ១-​ឈ្មោះ​ឃា​ម សុខ​បញ្ញា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​ជួល (​ម្តុំ​សេះស​) សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ (​ជា​អ្នក​ឌុ​ប​) ២-​​ឈ្មោះ​អ៊ុ​ន លី​រ៉ា​វុ​ធ អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ (​ជា​អ្នក​ឆ.ក់​)​ និង​៣-​ឈ្មោះ​​វិ​រៈ ដា​រូ អាយុ​១៦​ឆ្នាំ ជា​ចុងភៅ ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ (​បក្សពួក​ឃាត់ ក្នុង​បន្ទប់​) ​។​ ចំណែក​នារី​៣​នាក់​ដែល​ជា​ស្រី​ស្នេហ៍​មិន​ពាក់ព័ន្ធ ត្រូវ​បាន​សមត្ថកិច្ច នាំ​ខ្លួន​សាកសួរ​ផង​ដែរ​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ​ខែ​មិ​នា ឆ្នាំ ២០២៣ ជនសង្ស័យ មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1JM-3695 បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ​ម៉ាក​ iPhone XS Max ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​នៅ​តាម​ដងផ្លូវ​វេ​ង​ស្រេង ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ ​រាជធានីភ្នំពេញ ។ ​នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​ឆ.ក់​បាន​សម្រេច​យក​ទូរស័ព្ទ​ទៅ​លក់​បាន​៧០​ដុល្លារ ហើយក៏​បាន​នាំ​គ្នា​ទៅ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ខុន​ដូរ ជាមួយ​ស្រី​ស្នេហ៍​ម្នាក់​មួយ ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ត្រូវ​ចោរឆ.ក់​ជន​រង​គ្រោះ​ឈ្មោះ សាយ ស្រី​ផល អាយុ​១៨ ឆ្នាំ​ មុខរបរ​លក់ដូរ ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ ហើយ​នគរបាល​មូលដ្ឋាន​ក៍បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ស្រាវជ្រាវឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ​រួម​ទាំងស្រី​ស្នេហ៍​ដល់​បន្ទប់​ខុន​ដូរ​តែ​ម្តង​ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំងស្រី​ស្នេហ៍ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ