ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ណាស់​! Kane បំបែក​កំណត់​ត្រា​ដ៏​ពិសេស​បំផុត ក្រោយ​ជួយ​អង់គ្លេស​យកឈ្នះ​អ៊ី​តា​លី

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ ខ្សែប្រយុទ្ធ Harry Kane បាន​បំបែក​កំណត់​ត្រា​ដោយ​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​

អ៊ី​តា​លី ៖ ខ្សែប្រយុទ្ធ Harry Kane បាន​បំបែក​កំណត់​ត្រា​ដោយ​ក្លាយជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ខណៈ​ដែល​ពួក​គេ​បាន​បើក​យុទ្ធនាការ​ជម្រុះ Euro 2024 កាលពី​យប់មិញ​ជាមួយនឹង​ជ័យជម្នះ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ចាប់តាំងពី​ឆ្នាំ​១៩៦១​។

ជំនួប​នៅ​ក្នុង C ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Diego Armando Maradona បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​ភ្ញៀវ​តោ​កំណាច​អង់គ្លេស​យកឈ្នះ​លើ​ក្រុម​អសុរី​អ៊ី​តា​លី នៅ​ក្នុង​លទ្ធផល ២-១ ខណៈ​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane រកបាន​១​គ្រាប់​នៅ​នាទី​៤៤ តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដែល​ជា​គ្រាប់​បាល់​ទី​៥៤​របស់​គេ ដើម្បី​បំបែក​កំណត់​ត្រា​ចាស់​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Wayne Rooney ដែល​មាន​ចំនួន​៥៣​គ្រាប់​។

នៅ​ក្នុង​ការ​ប្រកួត​នេះ ខ្សែការពារ​ស្លាប​ឆ្វេង Luke Shaw របស់​អង់គ្លេស​ទទួល​បាន​កាត​លឿង​២​ដង​ស្មើនឹង​កាត​ក្រហម​បណ្តាញ​ចេញពី​ការ​ប្រកួត​ផង​ដែរ​។ ទោះ​យ៉ាងណា ជាមួយនឹង​ជ័យជម្នះ​នេះ អង់គ្លេស​កាន់កាប់​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១​នេះ ដែល​នៅ​ក្នុង​ពូ​ល​រួម​ជាមួយ ម៉ា​សេ​ដូន​ខាងជើង អ៊ុយ​ក្រែ​ន ម៉ា​ល់តា និង​អ៊ី​តា​លី​។

គួរ​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​បាន​កោះហៅ​ចូល​ជម្រើសជាតិ​ឈុត​ធំ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​សរុប​ចំនួន​៨១​ប្រកួត​ហើយ សម្រាប់​ក្រុម​តោ​កំណាច​អង់គ្លេស​។
ខាងក្រោម​នេះ​ជា​លទ្ធផល​ការ​ប្រកួត​ទាំងអស់ កាលពី​យប់មិញ ៖

ពូ​ល C
អ៊ី​តា​លី ១-២ អង់គ្លេស
ម៉ា​សេ​ដូន​ខាងជើង ២-១ ម៉ា​ល់តា

ពូ​ល H
កា​ហ្សា​ក់​ស្ថាន ១-២ ស្លូ​វេ​នី
ដា​ណឺ​ម៉ាក ៣-១ ហ្វាំ​ង​ឡង់
សាន​ម៉ា​រី​ណូ ០-២ អៀរ​ឡង់​ខាងជើង

ពូ​ល J
ព័រ​ទុ​យ​ហ្គា​ល់ ៤-០ លិច​ទេ​ន​ស្តែ​ន
ស្លូ​វ៉ា​គី ០-០ លុ​ច​ហ្សំ​បួរ
បូ​ស្នី ៣-០ អ៊ី​ស្លង់​៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=nZAfLGwdPuY
https://www.youtube.com/watch?v=0ClgW-LRGPY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ