ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​តាម​សាលក្រម​ឱ្យ​នាំ​ទៅ​ដាក់​ពន្ធនាគារ​​២០ឆ្នាំ ជាប់ចោទ​ពី​បទ​​សម្លា.ប់​មនុស្ស​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា​ឆ្នាំ ២០២៣ កម្លាំង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង

ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា​ឆ្នាំ ២០២៣ កម្លាំង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រត ន​គិរី សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ ពាក់​ព័ន្ធ​ករណី​សម្លា.ប់​មនុស្ស ដើម្បី​នាំ​ទៅ​ដាក់​ពន្ធនាគារ​២០​ឆ្នាំ តាម​អំណាច​សាលក្រម​ចូល​ជា​ស្ថាពរ ។

ជនជាប់ចោទ​ឈ្មោះ ឡេ​ង លិញ ហៅ ឡេ​ង ធឿ​ន ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ​ភូមិ​ឡៅ​កា សង្កាត់ សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តរតនគិរី ។

ការ​ចាប់ខ្លួន​ជនជាប់ចោទ​ខាងលើ​នេះ សមត្ត​កិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៧/១០ ចុះ​ថ្ងៃ​ទី​០២ ខែសីហា​ឆ្នាំ ២០១០ ចេញ​ដោយ​លោក លូ ស៊ូ​សម្បត្តិ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តរតនគិរី ពាក់ព័ន្ធ​នឹង​ករណី​ឃា.តកម្ម​កាលពី​ថ្ងៃ​ទី ២៩ ខែកុម្ភៈ ​ឆ្នាំ២០០៨ កាល​វេលា​ម៉ោង​៩ យប់ នៅ​ចំណុច​ក្នុង​ឃ្លាំង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​.​ឃុំ​ឡា​មិ​ញ ស្រុក​ប​កែវ ខេត្តរតនគិរី ដែល​ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​កំណត់២០ឆ្នាំ ។

ក្រោយ​ចាប់ខ្លួន​ជនជាប់ចោទ​តាម​ដីកា​របស់​តុលាការ សមត្ថកិច្ច​ក៏​បាន​នាំ​ជនឧក្រិដ្ឋ​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​២០​ឆ្នាំ តាម​អំណាច​សាលក្រម​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ