ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​បណ្ដេញ​នាវា​ពិឃា.ត​អា​មេ​រិ​កមួយគ្រឿង​​ចេញពី​សមុទ្រ​ចិន​ខាងត្បូង

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ ខណៈ​ការ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ឥទ្ធិពល​កំពុង​មានការ​កើនឡើង​កាន់តែ​ខ្លាំង ចិន​

ប្រទេស​ចិន ៖ ខណៈ​ការ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ឥទ្ធិពល​កំពុង​មានការ​កើនឡើង​កាន់តែ​ខ្លាំង ចិន​អះអាង​នា​ថ្ងៃ​ទី​២៣​ មីនា​ ថា បាន​បណ្ដេញ​នាវា​ពិឃា.ត​អា​មេ​រិ​កមួយ​គ្រឿង ដែល​ចូល​មក​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ ដែល​ចិន​ត្រួតត្រា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

កងទ័ព​ចិន​បាន​បរិហារ​សកម្មភាព​នោះ​របស់​នាវា​ពិឃា.ត​អា​មេ​រិ​កថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថេ​រ​ភាព​។

ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយ​អ្នកនាំពាក្យ​នៃ​ទីលាន​ប្រតិបត្តិការ​ខាងត្បូង​របស់​កងទ័ព​ចិន​គូសបញ្ជាក់​ថា នាវា​ពិឃាត​USS MILIUS កាលពី​ថ្ងៃ​ទី​២៣ ​មីនា​ បាន​ចូល​ដោយ​ខុសច្បាប់ គ្មាន​ការ​យល់ព្រម​របស់​អាជ្ញាធរ​ចិន ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ កងទ័ពជើងទឹក​និង​ជើង​អាកាស​ចិន បាន​ប្រមូល​កម្លាំង​តាមដាន​និង​ត្រួតពិនិត្យ​នាវា​នោះ ព្រមទាំង​ព្រមាន​ឲ្យ​ចាក​ចេញពី​តំបន់​នោះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ