ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អង់គ្លេស​ជឿ​ថា Kane នឹង​បង្ហាញ​ភាព​អស្ចារ្យ​ដល់​អ្នក​គ្រប់​គ្នា​ពេល​ប៉ះ​អ៊ី​តា​លី​យប់​នេះ

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បាន​

អ៊ី​តា​លី ៖ លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា កូនក្រុម​របស់​លោក ជា​ពិសេស​ប្រធាន​ក្រុម Harry Kane នឹង​ធ្វើ​បាន​ល្អ​ពេល​ប៉ះ​ម្ចាស់ផ្ទះ​អ៊ី​តា​លី​នៅ​យប់​នេះ សម្រាប់​ការ​ប្រកួត​បើក​ឆាក​នៅ​ក្នុង​ពូ​ល C នៃ​យុទ្ធនាការ​វគ្គ​ជម្រុះ UEFA Euro 2024​។

ក្រុម​អសុរី​អ៊ី​តា​លី នឹង​បើកទ្វារ​កីឡដ្ឋាន Diego Armando Maradona របស់​ខ្លួន ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Naples វេលា​ម៉ោង ០២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមីនា (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ស្វាគមន៍​ក្រុម​តោ​កំណាច​អង់គ្លេស សម្រាប់​ប្រកួត​បើក​ឆាក​ពូ​ល C​។

ការ​ប្រកួត​យុទ្ធនាការ​ជម្រុះ Euro 2024 ក្នុង​ទីក្រុង Naples គឺជា​ការ​ប្រកួត​ដំបូង​របស់​អង់គ្លេស ចាប់តាំងពី​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្រោម​ថ្វី​ក្រុម​មាន់គក​បារាំង​នៅ​ក្នុង​លទ្ធផល ២-១ ដែល​គ្រានោះ Kane បាន​បរាជ័យ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​នៅ​ចុង​ម៉ោង​។

ថ្លែង​មុន​ការ​ប្រកួត​ទល់​នឹង​អ៊ី​តា​លី លោក Southgate អ្នកចាត់ការ​ក្រុម​អង់គ្លេស​បាន​និយាយ​ថា «​យើង​បានឃើញ​ការ​លេង​ដ៏​អស្ចារ្យ​របស់ Kane ជាមួយ​ក្លិប​គេ​។ ខ្ញុំ​ដឹង​ថា គេ​នឹង​មាន​កម្លាំងចិត្ត​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​អ៊ី​តា​លី ដើម្បី​ត្រឡប់​មក​បង្ហាញ​អ្នក​ទាំងអស់​គ្នា អំពី​អ្វី​ដែល​គេ​មាន​ម្តងទៀត​ក្នុង​ឯកសណ្ឋាន​អង់គ្លេស​»​។

អ្នកចាត់ការ​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ចុង​ក្រោយ​ថា កូនក្រុម​របស់​គាត់​ត្រូវ​តែ​មានការ​បន្ទាបខ្លួន ដើម្បី​ធ្វើ​ការងារ​យ៉ាង​លំបាក និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ម្តងទៀត សម្រាប់​ការ​ប្រកួត​ទល់​នឹង​អ៊ី​តា​លី ព្រោះ​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ក្នុង​ដំណើរ​របស់​អង់គ្លេស សម្រាប់​យុទ្ធនាការ​វគ្គ​ជម្រុះ Euro 2024៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ