រាជធានីភ្នំពេញ ៖ បុរសម្នាក់តែងតែក្រោកពីដំណេកមុនប្រពន្ធ ហើយរៀបចំផ្ទះសម្បែង និងដាស់ប្រពន្ធឲ្យក្រោករៀបចំខ្លួនទៅធ្វើការជារៀងរាល់ថ្ងៃមិនដែលខានឡើយ ប៉ុន្តែនៅថ្ងៃចុងក្រោយនេះ បែរជាមិនឃើញគាត់ក្រោក ហើយដាស់ប្រពន្ធដូចរាល់ដងទៀតឡើយ។ ខណៈនោះ ប្រពន្ធក៏បានក្រោកមុនវិញម្ដង ហើយក៏បានដាស់ប្ដីឲ្យក្រោក ដើម្បីរៀបចំខ្លួនទៅធ្វើការ ស្រាប់តែប្រពន្ធមានការរន្ធត់ចិត្តយ៉ាងខ្លាំងស្ទើរតែគាំងបេះដូងទៅហើយ ព្រោះតែឃើញប្ដីរបស់គាត់ បានស្លា.ប់ទាំងមានសភាពរឹងក្រញង់ៗបាត់ទៅហើយ ដោយពុំដឹងថា តើគាត់ស្លា. ប់តាំងពីពេលណាឡើយ?។
![Picture]()
ហេតុការណ៍ខាងលើនេះ បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើមានឈ្មោះស៊ីវ វះ អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះ ម៉ាប់ ស្រីអូន អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ហើយការស្លា.ប់នេះ ត្រូវបាននគរបាលសន្និដ្ឋានថា បណ្ដាលមកពីខ្យល់គ។
បើតាមស្ត្រីជាប្រពន្ធបាននិយាយឱ្យដឹងថា គាត់និងប្ដីបានធ្វើការរោងចក្រជាមួយគ្នា ហើយកន្លងមក ជារៀងរាល់ថ្ងៃ ប្ដីគាត់តែងតែក្រោកពីដំណេកមុនគាត់៣០នាទី ឬ១ម៉ោង បន្ទាប់មកបានដាស់គាត់ឲ្យក្រោករៀបចំងូតទឹក ស្លៀកពាក់ទៅធ្វើការជារៀងរាល់ថ្ងៃ គឺគាត់មិនដែលបានក្រោកមុនប្ដីឡើយ។ ដោយឡែកកាលវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយពីធ្វើការថែមម៉ោងចប់ គាត់និងប្ដីបាននាំគ្នាត្រឡប់ទៅបន្ទប់ជួលវិញ បន្ទាប់មកក៏បាននាំគ្នាហូបបាយ រួចក៏ចូលដេកក្នុងបន្ទប់ជួលទាំង២នាក់ដូចសព្វមួយដងដែរ។
![Picture]()
ស្ត្រីខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់ព្រឹកថ្ងៃកើតហេតុ អត់ឃើញប្ដីគាត់ក្រោកដាស់គាត់ដូចរាល់ថ្ងៃសោះ។ ពេលនោះគាត់ក៏បានក្រោកមុនប្ដីវិញម្ដង ហើយក៏បានដាស់ប្ដីឲ្យក្រោក ដើម្បីរៀបចំខ្លួនចេញទៅធ្វើការ ក៏ស្រាប់តែឃើញប្ដីស្លា.ប់រឹងក្រញង់ៗបាត់ទៅហើយ។ ក្រោយពេលឃើញបែបនេះ គាត់មានការរន្ធត់ចិត្តខ្លាំងណាស់ ស្ទើរតែគាំងបេះដូងស្លា.ប់តាមប្ដីទៅហើយ និងបានស្រែកប្រាប់អ្នកជិតខាងឲ្យជួយមើល ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។ បន្ទាប់មក ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យចុះទៅពិនិត្យ ដើម្បីនាំស.ពយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលប៉ុស្តិ៍ចោមចៅទី៣ បាននិយាយថា ក្រោយពេលទទួលបានដំណឹងអំពីមនុស្សដេកស្លា.ប់បែបនេះ កម្លាំងក៏បានចុះទៅពិនិត្យ ហើយឃើញថា បុរសរូបនោះបានស្លា.ប់ដោយសារជំងឺខ្យល់គ។ ចំណែកក្រុមគ្រួសារក៏មិនធ្វើការប្តឹងផ្តល់អ្វីដែរ និងសុំយកស.ពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ហើយដោយសារតែជីវភាព ក៏បានស្នើសុំរថយន្តរបស់អង្គភាព៧១១ ដើម្បីជួយដឹកស.ពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ចែករំលែកព័តមាននេះ