ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរីទំនើប​​ធ្លាក់​ប្រឡាយ​លូ​បឹង​សាឡា​ង ផ្អើល​​ពល​រដ្ឋ​នាំគ្នា​វា.យ​បំបែក​កញ្ចក់ទាញមនុស្ស​ចេញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​ FORTUNER​ មួយ​គ្រឿង ​បោះពួយ​យ៉ាង​លឿន​ដោយ​

​រាជធានីភ្នំពេញ ៖ ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​ FORTUNER​ មួយ​គ្រឿង ​បោះពួយ​យ៉ាង​លឿន​ដោយ​មិន​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​ធ្លា.ក់​ចូល​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​សាឡា​ង​ ក្រឡា.ប់​ផ្ងារជើង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់​រងគ្រោះ​ថ្នាក់នោះ​ទេ ។

​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​ខែមីនា​ ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​បឹង​សាឡា​ង តាម​បណ្ដោយ​ផ្លូវ​៤៣០​កែង​និង​ផ្លូវ​អម​មាត់​ប្រឡាយ​លូ​បឹង​សាឡា​ង ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួល​គោក​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក FORTUNER ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​17 2-7117 ធ្វើ ដំណើរ​តាម​បណ្ដោយ​ផ្លូវ​430 ទិស​ដៅ​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន​។ លុះដល់​ចំណុច​កើតហេតុ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រថយន្ត​នោះ​ក៏​បាន​ជ្រុល​ទៅ​ធ្លា.ក់​រថយន្ដ​ចូល​ប្រឡាយ​លូ​បឹង​សាឡា​ង បណ្តាល​ឲ្យ​រថយន្ត​ក្រឡា.ប់​ផ្ងារជើង និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​សន្លប់​ក្នុង​រថយន្ត​មួយ​ផាំង​។

ខណៈ​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​វា.យ​បំបែក​កញ្ចក់​រថយន្ត ​យក​អ្នកបើកបរ​រថយន្ត​ចេញ​មក​ខាងក្រៅ​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ដោយ​រថយន្ត​មិន​បង្ក​ឲ្យ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដ​ទៃ​ និង​សារ​ធារ​ណៈ ទើប​សមត្ថកិច្ច​ក៏​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ស្ទូច​យក​រថយន្ត​ចេញ​ទៅ​បាត់​តែ​ម្ដង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ