ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Franck Ribery អាច​នឹង​ត្រូវ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយសារ​…

6 ឆ្នាំ មុន

ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​របស់​ក្លិប​យក្ស Bayern កីឡាករ Franck Ribery

ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​របស់​ក្លិប​យក្ស Bayern កីឡាករ Franck Ribery បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​អំឡុង​ពេល​ការ​ប្រកួត​រវាង Bayern ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Hertha កាលពី​រាត្រី​ថ្ងៃអាទិត្យ​កន្លង​ទៅ ។ យោង​តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បាន​ចេញផ្សាយ​ថា បញ្ហា​របួស​របស់ Ribery គឺ​កើតឡើង​ដោយ​ខ្លួនឯង ខណៈ​ដែល​កីឡាករ​រូប​នេះ​ព្យាយាម​គ្រប់គ្រង​បាល់​គេច​ពី​គូប្រកួត ដោយ​ពុំ​មានការ​ប្រជែង​ដណ្តើម​បាល់​នោះ​ទេ ។ 

នា​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា Ribery ហាក់​មិនសូវ​មាន​កាយសម្បទា​មាំមួន​ដូច​មុន​ទេ រីឯ​វ័យ​ក៏​កាន់តែ​ជ្រេ​ផង​ដែរ ។ ចំពោះ​បញ្ហា​របួស​លើក​នេះ វា​អាច​ជា​ពេល​ដែល Ribery ត្រូវ​បញ្ចប់​អាជីព​របស់​ខ្លួន​ពី​កីឡាករ​បាល់ទាត់ ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ថា រូប​លោក​បាន​រង​របួស​ជង្គង់​យ៉ាងធ្ងន់ធ្ងរ ។ យ៉ាងណាមិញ ពុំ​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​បញ្ជាក់​ពី​ថិរវេលា​ពី​ការ​សម្រាក​ព្យាបាល​របស់​ខ្សែបម្រើ​វ័យ​ចំណាស់​រូប​នេះ​ទេ ។ ក្នុង​ជំនួប​រវាង Hertha និង Bayern នេះ​ក៏​ជា​ពេល​ដែល​ក្លិប Bayern លេង​ទាំង​គ្មាន​គ្រូបង្វឹក​ផង​ដែរ ដោយ​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ 2-2 ប៉ុណ្ណោះ ៕