ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាត់ស្លៀត! អ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ២នាក់ ​ឆក់ស្លា.ប់ខ្លួនឯង

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ បុរស ២នាក់ បានស្លា.ប់នៅក្នុង​ទឹកអូរ ខណៈប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយ​ឆ្លងចរន្ដ ឆក់ខ្លួនឯងស្លា.ប់។ ស.ពបុរសទាំងពីរនាក់ ត្រូវគេប្រទះឃើញ កាលពី​ម៉ោង…

ខេត្តក្រចេះ៖ បុរស ២នាក់ បានស្លា.ប់នៅក្នុង​ទឹកអូរ ខណៈប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយ​ឆ្លងចរន្ដ ឆក់ខ្លួនឯងស្លា.ប់។ ស.ពបុរសទាំងពីរនាក់ ត្រូវគេប្រទះឃើញ កាលពី​ម៉ោង ៨ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចអូរសន្ទះ ក្នុង​ភូមិអូរទេវតា ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

របាយការណ៍នគរបាលស្រុកឆ្លូង បញ្ជាក់​ថា ជន​ទាំង ២នាក់នោះ នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ បាននាំគ្នា ទៅឆក់ត្រី នៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ តែពុំមានអ្នកណាដឹងទេ លុះបាត់ខ្លួន ១យប់ ទើបក្រុមគ្រួសារ នាំគ្នាដើររក និងបាន​ប្រទះឃើញស្លា.ប់ នៅក្នុងទឹកអូរកន្លែងកើតហេតុ ដោយនៅនឹងដៃជនរងគ្រោះ មានកាន់ជាប់ឧបករណ៍ សម្រាប់ឆក់ត្រីផង។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ថោង វុត្ថារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ​ភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និង​ឈ្មោះ សឿន ស៊ីថុន ភេទប្រុស អាយុ ៣៩ឆ្នាំ មាន​ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

របាយការណ៍ បញ្ជាក់ទៀតថា ក្នុងករណីប្រទះឃើញសាកសពស្លា.ប់ក្នុងទឹកខាងលើនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី បានទៅដល់កន្លែងកើតហេតុ ពិនិត្យសាកស.ព ហើយសន្និដ្ឋានថា ជន​រងគ្រោះពិតជាស្លា.ប់​ដោយសារឆក់ត្រី ដោយការឆ្លងចរន្តភ្លើងឆក់ខ្លួនឯង ពិតប្រាកដមែន​។

ក្រោយការពិនិត្យ និងធ្វើកោសលស្យវិច្ច័យ រួចរាល់ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា ស.ពត្រូវបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ