ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​បាន​ចុះ​ឈ្មោះ​អត្ត​ព​លិ​ក​ជាង​១.៣០០​នាក់​ហើយ​ ដើម្បី​ប្រកួត​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​ចុះ​ឈ្មោះ​ប្រតិភូ​កីឡា​របស់​ខ្លួនចំនួន​១.៣២៣​នាក់​

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​ចុះ​ឈ្មោះ​ប្រតិភូ​កីឡា​របស់​ខ្លួនចំនួន​១.៣២៣​នាក់​ហើយ​សម្រាប់​ការ​ប្រកួតកីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​ខាង​មុខ​។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ឯកឧត្តមបណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍
ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជានិង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ
ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ានប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ បាន​បង្ហាញ​ក្នុង​ព្រះរាជ
ពិធី​សុំ​ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ ។ ទោះបី​យ៉ាង
ណា ចំនួន​នេះ​ប្រហែលជា​មានការ​ប្រែប្រួល​នៅ​ដំណាក់កាល​ចុង​ក្រោយ​ក៏​ថា​បាន​។

បើ​ក្រឡេក​មើល​ប្រទេស​អាស៊ាន​ទាំង​១០​ផ្សេង​ទៀត​ក៏​សុទ្ធតែ​បាន​ចុះ​ឈ្មោះ​ប្រតិភូ​កីឡា​របស់​ខ្លួន​ច្រើន​ហើយ ក្នុង​នោះ​ថៃ​បាន​ចុះ​ឈ្មោះ​ប្រតិភូ​កីឡា​របស់​ខ្លួន​ច្រើន​ជាងគេ​រហូត​ដល់​១៨៥៥​នាក់ បន្ទាប់​មក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ បើ​តាម​តួលេខ​ទទួល​បានជា​បឋម​មាន​ដូច​តទៅ​៖
១-​ប្រតិភូ​កីឡា​ព្រុយ​ណេ ៨២​នាក់
២-​ប្រតិភូ​កីឡា​កម្ពុជា ១.៣២៣​នាក់
៣-​ប្រតិភូ​កីឡា​ឥណ្ឌូ​ណេ​ស៊ី ១.៧៣៦​នាក់
៤-​ប្រតិភូ​កីឡា​ឡាវ ៥៨៣​នាក់

៥-ប្រតិភូ​កីឡា​ម៉ា​ឡេ​ស៊ី ១.៤៤០​នាក់
៦-ប្រតិភូ​កីឡា​មី​យ៉ា​ន់​ម៉ា ៦៦៣​នាក់
៧-ប្រតិភូ​កីឡា​ហ្វី​លី​ពី​ន ១.១២១​នាក់
៨-​ប្រតិភូ​កីឡា​សិង្ហ​បុរី ១.២៧១​នាក់
៩-ប្រតិភូ​កីឡា​ថៃ ១.៨៥៥​នាក់
១០-​ប្រតិភូ​កីឡា​ទី​ម័​រ​ខាងកើត ១៦៧​នាក់
១១-ប្រតិភូ​កីឡា​វៀតណាម ១.២២៣​នាក់

នៅ​ក្នុង​ស​និ្ន​សី​ទ​សារព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម
កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម បាន​មាន​ប្រសាសន៍​ថា កម្ពុជា
បាន​ដាក់​គ្រប់​ប្រភេទ​កីឡា​ទាំង​៣៦ និង​កីឡា​ប្រកួត​សម្តែង​១ សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ យើង​មិន​ដាក់ប្រភេទ​កីឡា​ណា​ដែល​យើង​គ្មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ទេ អ៊ីចឹង​គ្រប់​ប្រភេទ​កីឡា​ដែល​យើង​ដាក់​ឲ្យ​ប្រកួត​គឺ​យើង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​។

សូម​បញ្ជាក់​ថា កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​នេះ​មាន​៣៧​ប្រភេទ​កីឡា និង​ប្រភេទ​កីឡា​សម្តែង​១​ដែល​ស្មើនឹង​៦០៨​វិញ្ញាសា​(៦០៨​មេដាយមាស​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ