ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េតង់​កម្ពុជា​បង្ហាញ​សមាសភាព​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​​ដើមខែ​ក្រោយ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ដើមខែ​ក្រោយ​នេះ​ដោយ​ផ្នែក​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ដើមខែ​ក្រោយ​នេះ​ដោយ​ផ្នែក​បុរស​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា និង​ផ្នែក​នារី​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៧ ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តែ​២​វិញ្ញាសា​ប៉ុណ្ណោះ​គឺ​វិញ្ញាសា​វាយ​យក​ពិន្ទុ​(Shoting)​និង​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​(Triple​ទាំង​ផ្នែក​បុរស​និង​នារី ដែល​តាម​ព័ត៌មាន​ថា​នឹង​មាន​ប្រទេស​ចំនួន​ជាង​៤០​ចូលរួម​ក្នុង​នោះ​ក៏​មាន​វត្តមាន​អត្ត​ព​លិ​កកម្ពុជា​៨​រូប​ផង​ដែរ​គឺ​កីឡាករ​៤​រូប និង​កីឡាការិនី៤​រូប ។

អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៨​រូប​នោះ​មាន​កីឡាករឃួ​ន លី​ហ៊​, កីឡាករ ភាព រ៉ា​ឃី​ម​, កីឡាករ​កុយ ច័ន្ទ​សុភ​ត្រា​, កីឡាករ កៅ ភក្ដី​, កីឡាការិនី កែ ឡេ​ង​, កីឡាការិនី អ៊ុ​ក ស្រី​មុំ​, កីឡាការិនី អ៊ុ​ន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម ។ សម្រាប់​កីឡាការិនី​កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​២​ជំនាន់​មាន​កាតព្វកិច្ច​ការពារ​តំណែង​មេដាយមាស​របស់​ខ្លួន​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ។

ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា តើ​អត្ត​ព​លិ​ក​កម្ពុជា​ប៉ុន្មាន​រូប​មានសំណាងដណ្ដើម​បាន​មេដាយ​មក​ជូន​ជាតិ ? ជា​ពិសេសវីរ​កីឡាការិនី​ប៉េតង់​កម្ពុជា​កែ ឡេ​ង អាច​រក្សា​តំណែង​ជើងឯក​ពិភពលោក​របស់​ខ្លួន​បាន​ម្ដងទៀត​ឬ​យ៉ាងណា ? ខណៈ​កីឡាការិនី​វ័យចំណាស់​រូប​នេះ និង​កីឡាការិនី អ៊ុ​ក ស្រី​មុំ ទើបតែ​ដណ្ដើម​បាន​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ប៉ុន្មាន​ខែ​កន្លង​មកនេះ ៕