ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ជួប​ព្រិល​និង​ភ្លៀង​ធ្លាក់​ខាំ្ល​ង​បំផុត

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បឹង​មួយ​ដែល​រីងស្ងួត​ចាប់តាំងពី​ជិត​៨០​ឆ្នាំ​មក​ហើយ នឹង​លេច​រូបរាង​ឡើង​វិញ​

សហរដ្ឋអាមេរិក ៖ បឹង​មួយ​ដែល​រីងស្ងួត​ចាប់តាំងពី​ជិត​៨០​ឆ្នាំ​មក​ហើយ នឹង​លេច​រូបរាង​ឡើង​វិញ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​នៅ​ទីនោះ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ អាច​បណ្ដាល​ឲ្យ​ទឹក​ហៀរ​ចេញពី​បណ្ដា​ទំនប់​និង​អាង​ស្តុក​។

កងឯកភាព​វិស្វកម្ម​នៃ​កងទ័ព​យោធភូមិ​ភាគ​SACRAMENTO ប្រកាស​កាលពី​ថ្ងៃ​ទី ២០​មីនា ពី​ប្រតិបត្តិការ​សំដៅ​ផ្ទេរ​ទឹក​ដែល​ជោរជន់​ដោយសារ​ភ្លៀង​ខ្លាំង ចេញពី​ទំនប់​PINE FLAT នៅ​ជ្រលង​ភ្នំ​កណ្ដាល​នៃ​តំបន់​FRESNO ទៅ​កាន់​អតីត​ទីតាំង​បឹង​រីងស្ងួត​TULARE នាំ​ឲ្យ​បឹង​នេះ​លេច​រូបរាង​ឡើង​វិញ​។ កម្រិត​ទឹក​ក្នុង​បណ្ដា​ស្ទឹង​ស្ថិត​នៅ​ពីលើ​ទំនប់ បន្ត​កើន​កាន់តែ​ខ្ពស់​។

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ពិសេស​ភាគ​កណ្ដាល​និង​ភាគ​ខាងត្បូង ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​តាម​តំបន់ឆ្នេរ​សមុទ្រ និង​ជួប​ប្រទះ​ព្រិល​ធ្លាក់​ខ្លាំង​បំផុត​តាម​តំបន់​មួយ​ចំនួន​។ ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​ក៏​ចេញ​ការ​ប្រកាស​អាសន្ន​ដែរ ពី​គ្រោះថ្នាក់​ទឹកជំនន់​នា​ភាគ​ខាងត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា​រហូត​ដល់​ក្រុង​សាន់​ហ្វ្រា​ន់​សី​ុ​ស្កូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ