ខេត្តបន្ទាយមានជ័យ ៖ ស្មៀនឃុំអូរបីជាន់បានរងការចោទប្រកាន់ដែលហ៊ានដុតឯកសារសំខាន់ៗរបស់ឃុំចោល ក្រោយដឹងខ្លួនឯងថា លែងបានធ្វើជាស្មៀនបន្តទៀតនៅក្នុងស្រុកអូរជ្រៅ ។
![Picture]()
យោងតាមបណ្តាញសង្គមហ្វេសបុកផ្សាយចោទប្រកាន់លោក និត វុទ្ធី ជាស្មៀនឃុំអូរបីជាន់បានដុតបំផ្លាញឯកសារសំខាន់ៗរបស់ឃុំអូរបីជាន់ចោលដោយគ្មានការសុំយោបល់ពីលោកមេឃុំអូរបីជាន់ក្រោយដឹងថា ខ្លួនលែងបានធ្វើជាស្មៀនឃុំអូរបីជាន់បន្តទៀត ដោយផ្លាស់ប្តូរឱ្យធ្វើការនៅសាលាស្រុកអូរជ្រៅ ។
![Picture]()
លោក និត វុទ្ធី បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានបានដឹងថា មានបណ្តាញសង្គមនិងសារព័ត៌មានមួយចំនួនបានចេញផ្សាយចោទប្រកាន់លោកបានដុតបំផ្លាញឯកសារសំខាន់ៗរបស់សាលាឃុំអូរបីជាន់ លោកបានហួសចិត្តគ្មានអ្វីវាចា ព្រោះចោទប្រកាន់គ្មានអ្វីជាការពិត ចេះតែប្រឌិតរឿងដាក់កំហុសបង្ខូចឈ្មោះនិងកិត្តិយសអ្នកដទៃបែបនេះ។
![Picture]()
លោកបានបញ្ជាក់ថា លោកពិតជាបានដុតឯកសារពិតមែន តែជាឯកសារក្រដាសដែលសរសេរខុស និងឯកសារហួសការប្រើប្រាស់ ដូចជាបញ្ជីឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០០៤ និង២០០៩ និងឯកសារផ្សព្វផ្សាយចាក់វ៉ាក់សាំង និងផ្តាសាយបក្សីកាលពីឆ្នាំ២០០៦ និងឯកសារសំខាន់ៗត្រូវបានរក្សាទុកជាការងាររដ្ឋបាល។
![Picture]()
លោក និត វុទ្ធី បានបញ្ជាក់ថា មូលហេតុលោកផ្លាស់ប្តូរទៅធ្វើការនៅសាលាស្រុកអូរជ្រៅ ព្រោះការងារស្មៀនឃុំធ្វើរយៈពេលជិត២០ឆ្នាំ ហើយទើបដាក់សំណើសុំផ្លាស់ប្តូរការងារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ទើបអភិបាលខេត្តឯកភាពសម្រេចផ្ទេរធ្វើការងារនៅស្រុកអូរជ្រៅ ។
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ