ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេស​ នៃប្រទេស​កុំមិនវែលដូមីនីក បំពេញទស្សនកិច្ច នៅកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសនៅយប់ថ្ងៃទី២១ ខែមីនានេះថា លោកបណ្ឌិត វីន ហេនដឺសាន់ ( Vince Henderson…

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសនៅយប់ថ្ងៃទី២១ ខែមីនានេះថា លោកបណ្ឌិត វីន ហេនដឺសាន់ ( Vince Henderson ) រដ្ឋមន្ត្រី​ការបរទេស ធុរកិច្ច​អន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំ​មិន​វែលដូមីនីក នឹងអញ្ជើញ​មកបំពេញទស្សនកិច្ច​ផ្លូវការ នៅកម្ពុជា នៅថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣​។ កម្ពុជា បានប្រកាសស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច​ផ្លូវការលើកដំបូង​នេះ​។

សូមរម្លឹកថា មុនមកដល់កម្ពុជា លោករ្ដឋមន្ត្រីការបរទេស វីន ហេនដឺសាន់ បានបំពេញទស្សនកិច្ចនៅវៀតណាម ចំខួប​ ១០ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសកុំ​មិន​វែលដូមីនីក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ