ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើងបុកប៉ះ និងរថយន្ត បណ្ដាលឲ្យ​មនុស្សបួននាក់ រងរបួស​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ យ៉ាងហោច មានមនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​រថភ្លើងបុកប៉ះជាមួយរថយន្ត ឆ្លងកាត់ផ្លូវដែក លើដងផ្លូវដែក នៅចំណុចផ្លូវលំឡើងថ្មដំរី ស្ថិតនៅ​ក្នុងភូមិព្រែកប្រស់…

ខេត្តព្រះសីហនុ៖ យ៉ាងហោច មានមនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​រថភ្លើងបុកប៉ះជាមួយរថយន្ត ឆ្លងកាត់ផ្លូវដែក លើដងផ្លូវដែក នៅចំណុចផ្លូវលំឡើងថ្មដំរី ស្ថិតនៅ​ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការណ៍នេះ បានកើត​ឡើង កាលពីម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងជាបឋមថា ករណីគ្រោះថ្នាក់ចរាចរណ៍​នេះ បណ្តាលអោយមានមនុស្ស រងបួសធ្ងន់ និងស្រាល ចំនួន ០៤នាក់។ ក្នុងនោះ ភាគីខាងរថយន្ត របួសធ្ងន់ស្រាលចំនួន ពីរនាក់ និងភាគីខាងរថភ្លើង របួសធ្ងន់ស្រាល ចំនួន​ពីរនាក់។

រថភ្លើង បើកបរ​ក្នុង​ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ រីឯ​រថយន្ត ឆ្លងផ្លូវដែក ពីលិច ទៅកើត ហើយហេតុការណ៍នេះ កើតឡើង ក្នុងខណៈពេលដែលរថយន្ត ឆ្លងជិតផុតផ្លូវដែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ