ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះមហាក្សត្រ ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ប្រោស​ព្រះ​រាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម

2 ខែ មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹកថ្ងៃ​អង្គារ ​ទី​២១ ខែមីនា ឆ្នាំ​២០២៣នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

ខេត្តសៀមរាប ៖ នៅ​ព្រឹកថ្ងៃ​អង្គារ ​ទី​២១ ខែមីនា ឆ្នាំ​២០២៣នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទី​គោរព​សក្ការៈ​ ដ៏​ខ្ពង់ខ្ពស់​បំផុត ​ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ប្រោស​ព្រះ​រាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ​លើក​ទី​១២ ឆ្នាំ​២០២៣​។

ពិធី​ព្រះ​រាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា បាន​ធ្វើ​ឡើង​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត នៃ​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម ​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា រួម​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី,​ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មល​លើក​ទី​១២ ឆ្នាំ​២០២៣, សម្ដេច​ចៅ​ហ្វ៊ា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​, ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ​។

ក្នុង​ព្រះរាជ​ពិធី​នេះ អត្ដ​ព​លិ​ក ២​នាក់ អម​ដោយ​អត្ដ​ព​លិ​ក​គុន​ល្បុកត្តោ ៧​នាក់ រត់​តិច​ៗ​ពី​ទិស​ខាងកើត នៃ​ប្រាសាទអង្គរវត្ត មក​ទទួលព្រះរាជទាន ព្រះ​អគ្គិ​ជ័យ​កីឡា ពី​ព្រះមហាក្សត្រ​។ បន្ទាប់​មក​ទៀត អត្ត​ព​លិ​ក​ទាំងនោះ កាន់​ជាមួយ​ភ្លើង​គប់ ដែល​បាន​ទទួល​ពី​ព្រះមហាក្សត្រ រត់​ជុំ​វង់​តូច​អង្គរ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ (CAMSOC) នឹង​រក្សា​ភ្លើង​គប់ នៅ​ក្នុង​ខេត្តសៀមរាប​មួយ​យប់ ហើយ​ក៏​ចាប់​ដង្ហែ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន នា​ថ្ងៃ​បន្ទាប់​។ ការ​ដង្ហែ​ភ្លើង​គប់ ទៅ​ប្រទេស​ជា​សមាជិក​ប្រកួត​ស៊ី​ហ្គេ​ម នឹង​ចាប់ពី​ថ្ងៃ​ទី​២២ ខែមីនា ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​ជា​កាលបរិច្ឆេទ​បើក​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture