ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច​នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ យោង​តាម​មាត្រា​១​នៃ​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​បាន​តែងតាំង​មុខ​តំណែង​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ ៖​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច​នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។

យោង​តាម​មាត្រា​១​នៃ​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​បាន​តែងតាំង​មុខ​តំណែង​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ឯក ហ៊ុន​ម៉ា​និ​ត អត្តលេខ​០៧៥៥៥៥ ជា​មេបញ្ជាការ​រង បញ្ហា​ការដ្ឋាន​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។

ចំណែក​មាត្រា​២​នៃ អនុក្រឹត្យ​បាន​ឲ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គ​មេ​បញ្ហា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​សាមីខ្លួន ដូច​មាន​ចែង​ក្នុង​មាត្រា​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ