ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ​បន្តិច បញ្ជូន​ជនសង្ស័យ​ជំរិត​ទារ​ប្រាក់​​ទៅតុលាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យដឹងថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យដឹងថា មុន​នេះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​​ពាក់​ព័ន្ធ​​ករណី​ជំរិត​ទារប្រាក់​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ប្រុស​៣នាក់​ និង​ស្រី​៣​នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួររំលឹកថា នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​គ្រាប់ ខណៈ​សមត្ថកិច្ច​ប្រហែល​២០​នាក់​បាន​​ចុះ​ទៅ​ឡោម​ព័ទ្ធ​នៅ​ចំណុច​ផ្ទះសំណាក់​ក្បែរ​កាស៊ីណូ​ប៉ៃលិន ប្លា​មីង​ហ្គោ ដែល​ជា​កន្លែង​សម្រាប់​បុគ្គលិក​ស្នាក់​នៅ ដើម្បី​ចាប់​ជនសង្ស័យ​១​ក្រុម ស្រាប់តែ​ក៏​ឮ​សូរ​ផ្ទុះអាវុធ​១​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ក្បែរ​នោះ​រង​របួស​ចំ​ដោះ​ខាងស្តាំ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​ភ្លាម​ៗ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ការ​ចុះ​បង្ក្រាប​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​ ១-​ឈ្មោះ ហ្វា​ម ហ៊ុ​ង​យ៉ូ​ង ភេទ​ប្រុស​, ២-ឈ្មោះ យ៉ ហុង​វ៉ឹ​ង ភេទ​ប្រុស​, ៣-ឈ្មោះ គឹ​ម ឡា​ង ភេទ​ស្រី​, ៤-ឈ្មោះ គាវ ទ្រី​ឡិន ភេទ​ស្រី​, ៥-ឈ្មោះ ជិន ឆិ​ក​ញើ ភេទ​ស្រី​ និង៦-ឈ្មោះ តាំង ឌឹ​ក​វ៉ូ ភេទ​ប្រុស។