ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSV ពិន័យ​អ្នកគាំទ្រ​ខ្លួន​៤០​ឆ្នាំ​មិន​ឱ្យ​ទស្សនាការ​ប្រកួត រឿង​វា.យ​កីឡាករ​ក្រុម​គូប្រកួត

1 ឆ្នាំ មុន

ហូ​ឡង់ ៖ ក្លិប​បាល់ទាត់ PSV Eindhoven នៃ​លី​គ​កំពូល​ហូ​ឡង់ (Eredivisie) បាន​ហាមឃាត់​អ្នកគាំទ្រ​

ហូ​ឡង់ ៖ ក្លិប​បាល់ទាត់ PSV Eindhoven នៃ​លី​គ​កំពូល​ហូ​ឡង់ (Eredivisie) បាន​ហាមឃាត់​អ្នកគាំទ្រ​របស់​ខ្លួន​ម្នាក់​ពី​ការ​ទស្សនាការ​ប្រកួត នៅ​ក្នុង​កីឡដ្ឋាន​ពួក​គេ​រយៈពេល​៤០​ឆ្នាំ បន្ទាប់​ពី​អ្នកគាំទ្រ​រូប​នោះ បាន​កំហុស​វា.យ​ទៅ​លើ​អ្នកចាំទី Marko Dmitrovic របស់​ក្រុម​ភ្ញៀវ Sevilla អំឡុង​ពេល​នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ UEFA Europa League រវាង​ក្រុម​ទាំង​ពីរ​កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​។

អ្នកគាំទ្រ​វ័យ​២០​ឆ្នាំ ដែល​ជាប់​មម្រាប​រួច​ហើយ​រូប​នោះ ក៏​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ខែ​ផង​ដែរ ហើយ​មិនតែប៉ុណ្ណោះ រូបគេ​ក៏​ត្រូវ​បាន​ហាមប្រាម​ពី​តំបន់​នៅ​ជុំវិញ​កីឡដ្ឋាន Philips របស់​ក្រុម PSV ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​អេ​ន​ហូ​វេន (Eindhoven) រយៈពេល​២​ឆ្នាំ​ថែម​ទៀត​ផង​។ ហើយ​តាម​រយៈ​សកម្មភាព​របស់​អ្នកគាំទ្រ​រូប​នោះ ក្លិប​បាល់ទាត់ PSV អាច​នឹង​ទទួល​បានការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ផង​ដែរ​។

ហេតុការណ៍​នោះ​កើតឡើង នៅ​ពេល​ដែល​អ្នកគាំទ្រ​បង្ក​ហេតុរូប​នោះ បាន​រត់​ចូល​ទីលាន​ប្រកួត​នៅ​ជិត​បញ្ចប់​វគ្គ​ទី​២​នៃ​ការ​ប្រកួត​ជើង​ទី​២ វគ្គ Play-off ក្រប​ខណ្ឌ Europa League ហើយ​បាន​ទៅ​ដាល់​មុខ​អ្នកចាំទី Marko Dmitrovic​។ ភ្លាម​ៗ​នោះ អ្នកចាំទី​សញ្ជាតិ​ស៊ែ​ប​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ចំ​បោក​អ្នកគាំទ្រ​រូប​នោះ​ផ្ទប់​នឹង​ដី មុន​ពេល​កីឡាករ​លើ​ទីលាន​ផ្សេង​ទៀត​ចូល​មក​ចាប់​បំបែក​អ្នក​ទាំង​ពីរ​។

យ៉ាងណាមិញ អ្នកចាំទី Dmitrovic អាច​បន្ត​ការ​ប្រកួត​របស់​ខ្លួន​បាន ខណៈ​ដែល​ក្រុម Sevilla ចាញ់​ក្រុម​ម្ចាស់ផ្ទះ PSV ដោយ​លទ្ធផល ២-០ ប៉ុន្តែ​ដោយ​កាលពី​ជើង​ទី​១ ពួក​គេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-០ ដូច្នេះ Sevilla បាន​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​បាន​យកឈ្នះ​ក្រុម Fenerbahce សរុប​ទាំង​ពីរ​ជើង​លទ្ធផល ២-១ និង​បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដោយ​ក្រុម​ម្ចាស់​ជើងឯក Europa League ៥​សម័យកាល​មួយ​នេះ ត្រូវ​ប៉ះ​ក្រុម Manchester United ។ ការ​ប្រកួត​ជើង​ទី​១ រវាង​ក្រុម​ទាំង​ពីរ​គឺ​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ឯ​កីឡដ្ឋាន Old Trafford របស់​ក្រុម Man United៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ