ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ​មិនលើកលែងសូ​ម្បី​សាលាឃុំ គាស់ទម្លុះទម្លាយ​​​ខ្ទេច​​​ខ្ទី​អស់​

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១រំលង​អា​ធ្រា​ត្រ​យប់​

ខេត្តព្រះវិហារ ៖ តាម​សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ មាន​ករណី​ចោរ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​សាលា ឃុំ មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិ​ហ៊ា​រ ទម្លុះទំលាយ លួ.ច​យក​សម្ភារៈ​ខាងក្នុង​ម៉ត់ រួច​គេចខ្លួន​បាត់ ។

សម្ភារៈ​បាត់បង់​រួម​មាន ៖ ១-​កុំព្យូទ័រ ចំនួន​២ គ្រឿង ២-​ម៉ា​ស៊ីន​ព្រី​ន ចំនួន​២ គ្រឿង ៣-​ថែប​ប្លែក ចំនួន​២ គ្រឿង ៤-​អំ​ភ្លី​មេក្រូ ចំនួន​១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

សេចក្តី​រាយ​ការ​ណ៍​​បានបន្ត​ថា បើ​ទោះជា​យ៉ាងណា​ក្តី ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ បាន និង​កំពុង ដុតដៃដុតជើង​បើក​ការ​ស៊ើប អង្កេត និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​«​ចោរកម្ម​» ថ្លើមពាសមេឃ ហ៊ាន​គាស់​ទ្វារ​បន្ទប់​សាលាឃុំ​លួច​សម្ភា​រះ​នោះ​ឲ្យ​ខាង​តែ​បាន ។

មតិ​មហាជន​បាន​រិះគន់​ថា មក​ពី​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​សាលាឃុំ ទើប​បណ្តាល​ឲ្យ​ចោរឆក់​ឱកាស​ធ្វើ​សកម្មភាព​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ