ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ត្រៀម​រៀបចំ និង​ទទួល​ព្រឹត្តិ​ការណ៍​​ធំ​ៗ​២​បន្ថែម​ទៀត​ ក្រៅពី​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយ​មន្ទីរ​ពាក់ព័ន្ធ

​រាជធានី​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ខណ្ឌ​ទាំ​១៤ និង​កម្លាំង​សម​ត្ថិ​កិច្ច​ទាំងអស់​ត្រៀម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ត្រៀម​ពិធី ទទួល​គោរមងារ​អ្នក​សង្គ្រោះ​សាសនា​ពិភពលោក​នៅ​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០២៣​ខាង​មុខ ដោយ​ត្រូវ​ជួសជុល​កែ​លំអរ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជាមួយ​និង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការ​តុបតែង កែ​លម្អ​សោភណភាព​ទីតាំង​នេះ​អោយ​បាន​ល្អ​ប្រសើរ​។

ការ​ជម្រុញ​បែប​នេះ​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២៣​នេះ ក្នុង​ខណ្ឌ​ប្រជុំ​ជាមួយ​អភិបាល​ខណ្ឌ​ទាំ​១៤ មន្ទីរ​ពាក់ព័ន្ធ​និង​កម្លាំង​មាន​សម​ត្ថិ​កិច្ច​ទាំង​ប៉ូ​លី​ស​និង​កងរាជអាវុធហត្ថ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា សម្រាប់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ការ​ជួសជុល តុបតែង កែ​លម្អ​សោភណភាព ជាមួយ​និង​ការ​គិតគូរ​ពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន​ផង​ដែរ ដើម្បី​ត្រៀមអប​អរ​សាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃ​សុក្រ ៩ រោច​រនោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល និង​ត្រៀម​ពិធី​ទទួល​គោរមងារ​អ្នក​សង្គ្រោះ​សាសនា​ពិភពលោក​នៅ​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០២៣​ខាង​មុខ ខណៈ​អ្នក​ដែល​ត្រូវ​ទទួល​បាន​គោរមងារ​អ្នក​សង្គ្រោះ​សាសនា​ពិភពលោក​នៅ​ក្នុង​ព្រះរា​ជាណា​ចក្រ​កម្ពុជា មាន​ចំនួន​៣​ព្រះ​អង្គ​/​នាក់ ក្នុង​នោះ​មាន សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយ​ឧត្ដមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។

បន្ថែម​ពី​នេះ លោក​ឃួ​ង ស្រេង បាន​ជម្រុញ​អោយ​មានការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព អោយ​បាន​ខ្លាំងក្លា​ផង​ដែរ មិន​ថា​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ និង​នៅ​តាម​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​នោះ​ទេ ព្រោះថា នៅ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ពួក​គាត់​ភាគច្រើន ត្រូវ​ចាក់សោរ​ផ្ទះ​ចោល ដើម្បី​ទៅ​ដើរ​លេង​កំសាន្ត​ឬ​ទៅ​លេង​ស្រុក​កំណើត ។​ដូច្នេះ ក្នុង​នាម​អាជ្ញាធរ​និង​កងកម្លាំង​ជា​អ្នក​មើល​ខុស​ត្រូវ​ផ្ទះសំបែង​របស់​ពួក​គាត់ កុំ​មាន​អំពើ​ចោរកម្ម​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ