ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​! យុវជន​២​នាក់​យក​ចំពាមកៅស៊ូ​ស្ទាក់​បា.ញ់​បំបែក​រថយន្ត​គ្រូពេទ្យ ពេល​នេះ​ត្រូវ​អស់លក្ខណ៍

1 ឆ្នាំ មុន
  • តាកែវ

សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​យុវជន​ស្ទាវ​ចំនួន​២​នាក់ ដែល

ខេត្តតាកែវ ៖ សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​យុវជន​ស្ទាវ​ចំនួន​២​នាក់ ដែល​អត់​ការងារ​ធ្វើ ហើយ​ក៏​បាន​ប្រើ​ចំពាមកៅស៊ូ ទៅ​ស្ទាក់​បាញ់​បំបែក​កញ្ចក់​រថយន្ត​របស់​គ្រូពេទ្យ​មណ្ឌល​សុខភាព ខណៈ​ពេល​លោកគ្រូ​ពេទ្យ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។

យុវជន​ស្ទាវ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ កុន ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ឃុ​ត តា ហៅ អ៊ួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ដូច​គ្នា រស់នៅ​ភូមិ​កាប់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

ការ​ឃាត់ខ្លួន​យុវជន​ស្ទាវ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ព្រៃ​ជ័រ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មាន​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មួយ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ប្រើ​ចំពាមកៅស៊ូ បាញ់​ទៅ​លើ​រថយន្ត​របស់​ឈ្មោះ ពេញ សល់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​គ្រូពេទ្យ​មណ្ឌល​សុខភាព​ជំ​រះ​ពេន រស់នៅ​ភូមិ​ក្រាំងរ​អូត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ ខណៈ​ពេល​លោកគ្រូ​ពេទ្យ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អសន្តិសុខ​ក្នុង​មូលដ្ឋាន​នោះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​ស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​តាកែវ ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគ​បោល​ស្រុក​សំរោង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វាវ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​ឈ្មោះ កុន ផានិត និង​ឈ្មោះ ឃុ​ត តា ហៅ អ៊ួ​ក ដែល​ពួក​គេ​សុទ្ធតែ​ជា​ជន​គ្មាន​មុខរបរ​មិន​ពិតប្រាកដ រួម​ជាមួយ​ម៉ូតូ​១ គ្រឿង ម៉ាក​សង់ C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ គ្មាន​ផ្លា​ក​លេខ កាំ​បន្ទះ​ពណ៌​ស ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។

ក្រោយ​ពេល​ឃាត់ខ្លួន យុវជន​ស្ទាវ​ទាំង​២​នាក់​នោះ​បាន​សារភាព​ទៅ​លើ​ទ​ង្វើ​ដែល​ពួក​គេ​បាន​ធ្វើ ដែល​នោះ​ជា​បទល្មើស​ជាក់ស្តែង ហើយដោយ​ផ្អែក​លើ​ពាក្យបណ្តឹង​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ