ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ព្រមាន ម្ចាស់​ហាង​បេ​ប៊ី​អោត​ឡេ​ត ចាក់​បេតុង​ហ៊ុម​ព័ទ្ធ​ដើមឈើ​៤​ដើម លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ហាង​បេ​ប៊ី​អោត​ឡេ​ត (Baby outlet) ដែល​បំពាន​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​១១​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ហាង​បេ​ប៊ី​អោត​ឡេ​ត (Baby outlet) ដែល​បំពាន​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដោយ​បាន​ចាក់​បេតុង​ហ៊ុំ​ដើមឈើ​ចំនួន​០៤​ដើម នៅ​ខាង​មុខ​ហាង និង​តម្រូវ​ឲ្យ​រុះរើ​បេតុង​នោះ​ចេញ​វិញ និង​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ដូច​ដើម ព្រមទាំង​ព្រមាន មិន​ឲ្យ​ធ្វើ​បែប​នេះ​ម្តងទៀត​ឡើយ ក្នុង​ករណី​ម្ចាស់​ហាង​មិន​សហ​ការណ៍ ឬ​ងាប់​ដើមឈើ​ខាងលើ​ទាំងនេះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក បាន​ថ្លែង​ថា ៖ «​ក្រោយ​ពី​ទទួល​បាន​ដំណឹង និង​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ៗ​នោះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​បាន​បញ្ជា​ទៅ​លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ពិនិត្យ និង​ណែនាំ​ម្ចាស់​ហាង​ហាង បេ​ប៊ី​អោត​ឡេ​ត (Baby outlet) ដែល​បំពាន​លើ​ចិញ្ចើម​ផ្លូវ ចាក់​បេតុង​ហ៊ុំ​ដើមឈើ​សាធារណៈ ចំនួន​០៤​ដើម នៅ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹង​កក់​២ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ឲ្យ​រុះរើ​បេតុង​នោះ​ចេញ​វិញ និង​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ដូច​ដើម ចំពោះ​ដើមឈើ ដែល​ងាប់​ត្រូវ​ដាំ​ឡើង​វិញ មាន​ទំហំ​ប៉ុន​ដូច​គ្នា ព្រមទាំង​ធ្វើ​កំណត់ហេតុ​ព្រមាន មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​បែប​នេះ​ម្តងទៀត​ឡើយ ក្នុង​ករណី​ម្ចាស់​ហាង​មិន​សហ​ការណ៍ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ងាប់​ដើមឈើ​ខាងលើ​នេះ និង​ត្រូវ​ទទួល​ខុ​ត្រូវ​ចំពោះ​មុខ​ច្បាប់ ជា​ធរមាន​» ។

ក្នុង​នាម​ជា​អភិបាល​ខណ្ឌទួលគោក លោក ជា ពិសី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្ដាញសារព័ត៌មាន ក៏​ដូច​សាធារណជន​ទាំងអស់ ដែល​បាន​ផ្ដល់​ព័ត៌មាន​ទាន់​ហេតុការណ៍ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ និង​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ