ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចង់ឱ្យ​ក្លិប​បណ្តេញ​លោក Ancelotti ក្រោយ​ចាញ់ El Clasico ៣​លើក​ក្នុងឆ្នាំនេះ

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ អ្នកគាំទ្រ​ក្រុម​ស្តេច​ស Real Madrid មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ចាញ់​នៅ​

អេ​ស្ប៉ា​ញ ៖ អ្នកគាំទ្រ​ក្រុម​ស្តេច​ស Real Madrid មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ចាញ់​នៅ​ក្នុង​ជំនួប El Clasico ទល់​នឹង​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​កីឡដ្ឋាន Camp Nou លទ្ធផល ២-១ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga កាលពី​យប់មិញ ហើយ​ពួក​គេ​ចង់ឱ្យ​ក្លិប​បណ្តេញ​លោក Carlo Ancelotti ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​ថែម​ទៀត​ផង​។

ការ​បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ម​ហិ​ច្ឆិ​តា​របស់ Real Madrid ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន ដោយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​តាម​រហូត​ដល់​១២​ពិន្ទុ​ពីក្រោយ​ក្រុម Barcelona ដែល​កំពុង​កាន់កាប់​កំពូល​តារាង La Liga ដោយ​មាន​៦៨​ពិន្ទុ បន្ទាប់​ពី​ឆ្លងកាត់​២៦​ប្រកួត​កន្លង​មក​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ អ្នកគាំទ្រ​របស់​ក្រុម Real Madrid បាន​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​របស់​ពួក​គេ ដើម្បី​វាយប្រហារ និង​រិះគន់​លោក Carlo Ancelotti ចំពោះ​កា​រា​ចាញ់​ជំនួប El Clasico ជា​លើក​ទី​៣​នៅ​ក្នុងឆ្នាំនេះ ដែល​ធ្វើ​ឱ្យ​លោក Xavi ក្លាយជា​អ្នកចាត់ការ​ក្រុម Barcelona ដំបូង​គេ​ចាប់​តាំង​ឆ្នាំ ២០១១ បន្ទាប់​ពី​លោក Pep Guardiola ដែល​យកឈ្នះ​ជំនួប El Clasico ដល់​ទៅ​៣​លើក​ក្នុង​ឆ្នាំ​តែ​មួយ​។ ហើយ​ក្រៅពី​ការ​វាយប្រហារ និង​រិះគន់​លើ​លោក Carlo Ancelotti អ្នកគាំទ្រ​ក្រុម Real Madrid ថែម​ទាំង​បាន​ជំរុញ​ឱ្យ​ក្លិប​បណ្តាញ​អ្នកចាត់ការ​សញ្ជាតិ​អ៊ី​តា​លី​វ័យ​៦៣​ឆ្នាំ​រូប​នេះ​ចេញពី​តំណែង​ផង​ដែរ​។

ការ​ចាញ់​ជំនួប El Clasico ៣​លើក​របស់​ក្រុម Real Madrid នៅ​ក្នុង​ឆ្នាំ ២០២៣៖
១៦/០១/២៣ Real Madrid ១-៣ Barcelona (Spanish Super Cup)
០៣/០៣/២៣ Real Madrid ០-១ Barcelona (Copa del Rey)
២០/០៣/២៣ Barcelona ២-១ Real Madrid (La Liga)

គួរ​រំលឹក​ថា លោក Carlo Ancelotti បាន​ចូល​កាន់​តំណែង​ជា​អ្នកចាត់ការ​ក្រុម Real Madrid ជា​លើក​ទី​២ កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​ចាក​ចេញពី​ទឹកដី Santiago Bernabeu កាលពី​ឆ្នាំ​២០១៥​។ ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​ជួយ Real Madrid ឈ្នះ​ជើងឯក La Liga ១​លើក Copa del Rey ១​លើក Spanish Super Cup ១​លើក UEFA Champions League ២​លើក UEFA Super Cup ២​លើក និង FIFA Club World Cup ២​លើក​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Sports Brief)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ