សម្តេច ហ៊ុន សែន ៖ កុំសង្ឃឹមអាមេរិកមកយកអាវុធគីមី អញ្ចឹងថវិកាពិសេស…
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងនៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះថា
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងនៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះថា
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងនៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះថា ថវិកាពិសេសរបស់រាជរដ្ឋាភិបាលនឹងត្រូវយកមកប្រើប្រាស់ ដើម្បីចាត់ការលើគ្រាប់បែកគីមី២គ្រាប់នៅខេត្តស្វាយរៀង ដែលអាមេរិកបានទម្លាក់លើទឹកដីកម្ពុជា កាលពីសង្គ្រាមសម័យមុន ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅឯពិធីចែកសញ្ញាបត្រដល់និស្សិតចំនួនសរុប២.៨៣៨នាក់ ក្នុងនោះ មាននារី១.៥៨៧នាក់ នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រព្រឹកនេះថា កាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា សម្តេចបានធ្វើការស្រាវជ្រាវថា តម្រូវការសម្រាប់យកគ្រាប់មីន គ្រាប់បែកគីមីចំនួនពីរ ត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់គ្រួសារឯណោះ ។
សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំបានចង្អុលបង្ហាញឲ្យប្រើថវិកា ពិសេសរបស់រាជរដ្ឋាភិបាលតែម្តងទៅ ព្រោះយើងមានគណៈ កម្ម ការអាវុធគីមី ។ ឥឡូវអាវុធគីមី២គ្រាប់ គ្រាប់បែកគីមីតែម្តង ដែលជាអាវុធប្រល័យលោកដ៏គ្រោះថ្នាក់ ។ សម្តេចបានបន្តថា អាវុធគីមីនេះហើយ ដែលត្រូវអាមេរិកជាអ្នកចោទសាដាម ហូសែន (Saddam Hussein) អតីតប្រធានាធិបតីប្រទេសអីុរ៉ាក់ ហើយអាមេរិកបាននាំកងទ័ពទៅផ្តួលរំលំ សាដាម ហូសែន ដោយចោទថា មានអាវុធប្រល័យលោក គឺអាវុធគីមី ប៉ុន្តែទៅរកមិនឃើញ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ឥឡូវអាគ្រាប់បែកគីមី នៅនឹងខេត្តស្វាយរៀងរបស់យើង អញ្ចឹងដើម្បីយកវាចេញ ដោះស្រាយវា ត្រូវជម្លៀសប្រជាជនប៉ុន្មានពាន់នាក់ ប៉ុន្មានពាន់គ្រួសារ [..] ខ្ញុំបាននិយាយថា សុំឲ្យអាមេរិកយក ប៉ុន្តែចាំទៅដេកដល់ថ្ងៃងាប់ទៀត ក៏អាមេរិកមិនមកយកទេគ្រាប់ហ្នឹង ។ បើតាមអ្នកឯកទេសអាវុធគីមីរបស់យើង ក៏បានឲ្យយោបល់ថា បើចង់ធ្វើ ត្រូវធ្វើមុនក្មេងចូលកង ព្រោះអាទីតាំងហ្នឹង ទីតាំងក្បែរសាលារៀន ហើយមួយ [ទៀត] ក្បែរវត្ត ហើយមួយទៀតសាលារៀន ។ ប៉ុន្តែបើទោះបីក្មេងចូលកង ក៏ត្រូវតែជម្លៀសក្មេងចេញដែរ នេះហើយជាលទ្ធផលសង្គ្រាមអតីតកាលដែលបន្សល់ទុកឲ្យយើង ដែលយើងត្រូវដោះស្រាយ ៕
ចែករំលែកព័តមាននេះ