ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​លួច​គោ​ពីពលរដ្ឋដែលសមត្ថកិច្ច​ចា​.​ប់បាន​ទាំង​សត្វ​គោ និង​រ៉ឺ​ម៉ក​ដឹក

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ប​សេដ្ឋ បង្ក្រាប​មុខសញ្ញា​លួច​គោ​ម្នាក់​ដែល​ចាប់​យក​បាន​សត្វ​គោ និង​រ៉ឺ​ម៉ក​ដឹក​សត្វ​គោ​ផង​ដែរ នៅ​វេលា​ម៉ោង​១២​និង​៤៥​នាទី។ នេះបើយោងតាមផេកស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺបានបង្ហោះនាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។…

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ប​សេដ្ឋ បង្ក្រាប​មុខសញ្ញា​លួច​គោ​ម្នាក់​ដែល​ចាប់​យក​បាន​សត្វ​គោ និង​រ៉ឺ​ម៉ក​ដឹក​សត្វ​គោ​ផង​ដែរ នៅ​វេលា​ម៉ោង​១២​និង​៤៥​នាទី។ នេះបើយោងតាមផេកស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺបានបង្ហោះនាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។

ចំពោះ​ជន​ដែល​លួច​គោ​ខាងលើ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ហើយ​មានឈ្មោះ សៀង ហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​អូ​ត្រាច ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។

ពាក់ព័ន្ធ​ករណី​ដឹក​សត្វ​គោ​មិន​មាន​លិខិតបញ្ជាក់ យោង​តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ ឈ្មោះ ទឹ​ត រ៉េ​ម ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដួល​ត្បួ​ង ឃុំ​ប​សេដ្ឋ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​ថា បាន​បាត់​គោមួយ​ក្បាល​ញី ភិនភាគ​សម្បុរ​ស​ស្នែង​កំ​ផាង​ក្រ​យ៉ៅ​ទ្រនំ​ទ​ន្ទេ​ប ដោយ​គោ​ចងអោយ​ទឹក​នៅ​ខាងត្បូង​ផ្ទះ​។

ដោយ​មានការ​ឆោឡោ​ពី​ពលរដ្ឋ និង​បាន​នាំ​គ្នា​ដេញ​តាម​រក​លុះ​តាម​មក​ដល់​ផ្លូវជាតិ​លេខ​៤១ ម្ចាស់​គោ និង​សមត្ថកិច្ច​បាន​ជួបនឹង​រ៉ឺ​ម៉ក​ដឹកគោ​មួយ​ក្បាល​បាន​ឃាត់​រក​ឃើញ​បញ្ជាក់​ថា ពិតជា​គោ​ដែល​ចោរ​បាន​លួច​ពិតមែន ។

តាម​ចម្លើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​សត្វ​គោមួយ​ក្បាល​ចេញពី​ទីតាំង​ចង​ក្បែរ​ផ្ទះ​មែន ។
បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ដ​នីតិវិធី រីឯ​សត្វ​គោ​បាន​ប្រគល់​ជូន​ម្ចាស់​គ្រប់គ្រង​ថែរក្សា​វិញ​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ