ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​​កា​ន់​តែ​អស្ចារ្យ​! ឧកញ៉ា ស្រី ចាន់​ថន សម្រេច​ដាក់​ឈ្មោះ​ក្លិ​ប​ប្រដាល់​អន្តរជាតិ​ថា គុន​ខ្មែរ​ជើង​ឯក​ពិភពលោក

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​ឧកញ៉ា ស្រី ចាន់​

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​ឧកញ៉ា ស្រី ចាន់​ថន បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម FaceBook ដើម្បី​ជា​ការ​ជំរាប​​ជូន​មហាជន ដោយ​លោក​និង​ដាក់​ឈ្មោះ​ក្លឹ​ប​ប្រដាល​អន្តរជាតិ ដែល​លោក​បាន​សម្រេចចិត្ត​បង្កើត​នោះ​ថា គុន​ខ្មែរ​ជើងឯក​ពិភពលោក ( Kun Khmer World Champion ) ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក នា​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ ។

ក្នុង​ការ​បង្ហោះ ឧកញ៉ា ស្រី ចាន់​ថន បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​លោក​សូម​ជម្រាប​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា ក្លឹ​ប​កីឡា​គុន​ខ្មែរ​លំដាប់​អន្តរជាតិ ដែល​ដាក់​ឈ្មោះ​ថា​គុន​ខ្មែរ​ជើងឯក​ពិភពលោក ( Kun Khmer World Champion ) ខាង​នើ​នេះ បាន​រត់​ឯកសារ​តាំងពី​ភូមិ ឃុំ ស្រុក ខេត្ត ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា នឹង សហព័ន្ធ​កីឡា​គុន​ខ្មែរ​រួចរាល់​ហើយ​។ ដូច្នេះ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ក្លឹ​ប​គុន​ខ្មែរ​របស់​យើង​នឹង​លេច​រូបរាង​ហើយ​។ លោក​បាន​បញ្ជាក់​អំពី​ការ​សម្រេចចិត្ត​ដាក់​ឈ្មោះ​ក្លឹ​ប​ប្រដាល​ខាងលើ​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដាក់​ឈ្មោះ គុន​ខ្មែរ​ជើងឯក​ពិភពលោក ( Kun Khmer World Champion ) ក៏​ដោយសារ​តែ​លោក​ចង់​ឲ្យ​កីឡា​គុន​ខ្មែរ​របស់ ក្លាយទៅជា​កីឡា​កម្រិត​ពិភពលោក​។

លោក​បាន​បន្ត​ថា ក្លឹ​ប​ប្រដាល់​ដែ​លោក​បង្កើត​នេះ នឹង​នាំ​កីឡាករ​បរទេស​ជុំវិញ​ពិភពលោក​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​របស់​កម្ពុជា ក៏​ដូច​ជា​នាំ​កីឡាករ​របស់​ខ្មែរ​យើង​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា លោក​និង​បង្កើត​ខ្សែរ​ក្រ​វ៉ា​ត់​កម្រិត​ពិភពលោក​មួយទៀត ដែល​បាន​រួម​ប​ញ្ជូ​ល​នៅ​រចនាបថ​ខ្មែរ​ដ៏​ល្អ​ឯក​រួម​មាន​៖ យ័ន្ត​ប្រាំបី​ទិស នាគ​ក្បាល​ប្រាំពីរ ផ្ការំដួល និង​ចម្លាក់​រូប​ប្រដាល់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ និង​ចំបាប់​។ ក្នុង​ការ​ការ​បង្កើត​ខ្សែរ​ក្រវាត់​ខាងលើ ឧកញ៉ា ស្រី ចាន់​ថន ក៏​បាន​ចោទសួរ​មហាជន​ថា តើ​បងប្អូន​មាន​យោបល់​បែប​ណា​ដែរ​ចំពោះ​រចនាបថ​ខ្សែរ​ក្រ​វ៉ា​ត់​អន្តរជាតិ​មួយ​នេះ? ​ហើយ​​លោក​ក៏​​បាន​ឲ្យ​ប្រិ​យ​មិត្ត​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុន​ខ្មែរ​នាំ​គ្នា​ចូល​ខ​មិន​នៅ​ខាងក្រោម Post ដោយ​បញ្ចេញមតិ ក៏​ដូច​ជា​ការ​ចែករំលែក​នៅ​គំនិត​ថ្មី​ៗ​ដែល​ប្លែក​ខុស​ពី​គ្នា ដើម្បី​ឲ្យ​លោក​មានការ​សម្រេចចិត្ត​ថា​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត ។

សូម​រំលឹក​ផង​ដែរ​ថា ការ​សម្រេចចិត្ត​បង្កើត​ក្លឹ​ប​ប្រដាល់​អន្តរជាតិ ដែល​មានឈ្មោះ គុន​ខ្មែរ​ជើងឯក​ពិភពលោក ( Kun Khmer World Champion ) នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី ឧកញ៉ា ស្រី ចាន់​ថន ប្រកាស​ស្ទៀបស្ទង់​អ្នកគាំទ្រ ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ថា​មានការ​គាំទ្រ​ច្រើន​កម្រិត​ណា ក្នុង​ការ​បង្កើត​ក្លឹ​ប​ប្រដាល់​គុន​ខ្មែរ ។

តាម​រយ​:​សារ​ដែល​បង្ហោះ​កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣ ឧកញ៉ា ស្រី ចាន់​ថន បាន​ប្រកាស​ថា ប្រសិនបើ​មានការ​ចែករំលែក (Share) ផុស (post) ដែល​លោក​បង្ហោះ​នេះ​បាន 33K លោក​នឹង​បង្កើត​ក្លឹ​ប​កីឡា​គុន​ខ្មែរ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ឡើង ដើម្បី​ជា​ការ​តបស្នង​នូវ​ការ​គាំទ្រ​របស់​មហាជន​អ្នកគាំទ្រ ។ យ៉ាងណាមិញ ក្រោយ​ការ​បង្ហោះ​ទទួល​បានការ​ចែករំលែក​លើស 33K លោក​ឧកញ៉ា ក៏​បាន​ចេញ​មុខ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​សារ​ជា​ថ្មី​ថា លោក​ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​ខ្លាំង​បំផុត​សម្រាប់​ការ​គាំទ្រ​របស់​បងប្អូន​ទៅ​លើ​គុន​ខ្មែរ ដោយ​លោក​កំណត់​ត្រឹមតែ 33k ចែករំលែក (Share) ប៉ុណ្ណោះ តែ​បងប្អូន​អ្នកគាំទ្រ​បាន​ចែករំលែក​រហូត​ដល់​ទៅ 37K ជាង​ឯណោះ​។​ដូច្នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​មួយ​នេះ លោក​បាន​សម្រេចចិត្ត​រៀបចំ​បង្កើត​ក្លឹ​ប​ប្រដាល់​កម្រិត​អន្តរជាតិ​មួយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

លោក​នឹង​បើក​ការ​ប្រជុំ​មួយ​ជាមួយ​លោកគ្រូ​បង្វឹក​គុន​ខ្មែរ​របស់​យើង​ដើម្បី​រៀបចំ​ក្លឹ​ប​មួយ​នេះ​ឲ្យ​មាន​ស្តង់ដា​អន្តរជាតិ​។ ជា​ចុង​ក្រោយ លោក​សង្ឃឹមថា​បងប្អូន​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​វិស័យ​កីឡា​គុន​ខ្មែរ បន្ត​ទៀត និង​ជា​រៀង​រហូត​។ ការ​គាំទ្រ​របស់​បងប្អូន​ទាំងអស់​គ្នា​គឺជា​កម្លាំង​ជម្រុញ​ដ៏​អស្ចារ្យ ដើម្បី​ឲ្យ​វិស័យ​កីឡា​គុន​ខ្មែរ​មានការ​រីក​ចម្រើន និង​ល្បីល្បាញ​ពាសពេញ​សកលលោក ។ លោក​បាន​ធ្វើការ​អរគុណ ទៅ​កាន់​អ្នកគាំទ្រ​ទាំងអស់​គ្នា សម្រាប់​ការ​ចែករំលែក​ផុស​របស់​លោក រហូត​លើស​ចំនួន​ដែល​លោក​បាន​កំណត់​ទៅ​ទៀត ៕ (ដោយ ៖ រៀម រ៉ា​ន់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ