ភ្លើងគប់កីឡាអាស៊ាននឹងដង្ហែ ឆ្លងកាត់ឡាវ ចូលមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ប្រតិភូនៃក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី
ខេត្តស្ទឹងត្រែង ៖ ប្រតិភូនៃក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី
ខេត្តស្ទឹងត្រែង ៖ ប្រតិភូនៃក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងរៀបចំវេទិការ ដើម្បីធ្វើពិធីប្រគល់ទទួលព្រះអគ្គីភ្លើងគប់ កីឡាអាស៊ានដែលនិងតករូវដង្ហែរ ឆ្លងកាត់មកពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។
នាកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារដង្ហែរភ្លើងគប់ នៅទីតាំងច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង លោក នីផល្លី រដ្ឋលេខាធិការ ក្រស្រួងទេសចរណ៍បានមានប្រសាសន៍ថាកិច្ចប្រជុំស្តីពីពិធីប្រគល់ទទួលភ្លើងគប់នេះកាន់តែក្រើនរម្លឹកឱ្យយើង រាប់ថយក្រោយចាប់ពីថ្ងៃទី១៧មិនាទៅកម្ពុជានៅសល់តែ៤៩ថ្ងៃតែប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្កេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកមានប្រសាសន៍ទៀតថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាមានមោទនភាពចំពោះកម្ពុជាដែលបានបង្ហាញពីគោលការណ៍បីយ៉ាង៖
ទី១-បានផ្តល់អទ្ថិភាពឱ្យកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយព្រឹត្តិការកីឡាទៅភ្ញៀវទេសចរនៅលើកពិភពលោកឱ្យបានដឹង ថាប្រទេសកម្ពុជាសមានសុខសន្តិភាពពេញលេញ ។
ទី២-បានទាក់ទាញនិងធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែមានបរិមាណច្រើន។
ទី៣-បានបង្ហាញការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់នៃប្រទេសកម្ពុជាយើង និងបណ្តាប្រទេសផ្សេងៗទៀត បានគាំទ្រទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើបានសម្រេចស្នាដែជូនជាតិនិងប្រជាជន ។
លោក សុខ វណ្ណា ប្ធ្រនាយកដ្ឋាន សេវាកម្សាន្ត និងកីឡាទេសចរណ៍ ក្រសួងទេសចរណ៍ បានលើកឡើងដែរថានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែងនិងប្រជាជនខេត្តស្ទឹងត្រែងអាចគិតថាជាខេត្តដែលមានសំណាងជាងគេដែលខេត្តនៃទីតាំងទទួលព្រះអគ្គីអាទិទេពភ្លើងគុបកីឡាអាស៊ាន ក្នងរយៈ៦១ឆ្នាំមកហើយទើបមានព្រឹត្តការណ៍នេះ ក្រោយចប់កីឡាអាស៊ាននេះ២០ឆ្នាំទៅមុខទៀតទើបកម្ពុជាវិលធ្វើជាម្ចាស់ផ្ទះទៀត។
លោកបន្តថា ក្រោយការដង្ហែរភ្លើងគប់គឺកីឡាករឡាវដង្ហែរមកដល់កម្ពុជាត្រង់វេទិការជាប់និងព្រំដែន និងធ្វើពីសាសនាបែបព្រះពុទ្ធសាសនា ហើយតំណាងកីឡាករខ្មែរទទួលភ្លើងគុប ហើយត្រូវដង្ហែរចូលទីរួមខេត្តតាមការរៀបចំដោយមានការតម្រាយផ្លូវរួចជាស្រេច គឺមានថ្នាក់ដឹកនាំខេត្តទទួលអបអរនិងកាន់ភ្លើងគុបរត់ អមដោយកីឡាករ និងបន្តអោយមានកីឡាករ៣ប្រភេទទៀតបន្តកាន់ភ្លើងគុបដង្ហែរជុំវិញខេត្ត គឺមានកីឡាករ រយ់ប្រណាំង កីឡាករប្រណាំងកង់ និងកីឡាករជនពិកា ។ ក្រោយដង្ហែរចប់និងនាំយកភ្លើងគុបទៅតម្កល់នៅក្នុងវត្តព្រះកែវមុន្នីវណ្ណ ហៅវត្តលើ និងធ្វើពិធីសាសនាបន្ត ក្រោយមកនៅព្រឹកឡើងទើបបន្តដង្ហែរចេញពីខេត្តស្ទឹងត្រែង។
លោក ញែម សារី អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថាព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំខេត្តនិងមន្ត្រីពាក់ព័ន្ធបានប្តេជ្ញារួចជាស្រេច ក្នុងការចូលរួមបំពេញការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយក្រុមកីឡាករ ដែលបាននាំយកភ្លើងគុបដង្ហែរឆ្លងកាត់ចេញមកពីប្រទេសឡាវចូលមកកម្ពុជាឆ្លងកាត់ទឹកដីនៃខេត្តស្ទឹងត្រែង ។
លោកបន្តថានេះជាការបង្ហាញពីវឌ្ឍនៈភាពនិងមានអត្ថិភាព ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងមានសន្ទុះឡើងវិញ ក្នុងពេលដ៍ឆាប់ខាងមុខនេះ ហើយអាជ្ញាធរថ្នាក់ខេត្តនិងស្ថាប័នពាក់ព័ន្ធ និងប្រឹងប្រែងរៀបចំពិធីទទួលស្វាគមន៍ ការដង្ហែរភ្លើងគុបពីកីឡាករ ប្រកបដោយឧត្តមភាព ដើម្បីលើកកម្ពស់ កិត្តិយស កិត្យានុភាព និងទទួលជោគជ័យ ជូនរាជរដ្ឋភិបាល។
យុវតី ភិន ស្រីងិន តំណាំងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូស្វាយសែនជ័យបានសំដែលការសាទរចំពោះព្រឺត្តការណ៍នេះ ព្រោះជាលើកដំបូងហើយ ដែលប្រជាជនកម្ពុជាយើងមានមោទនភាព និងបានឃើញព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ ព្រោះនៅសល់តែជាងមួយខែទៀតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាក្បូនដង្ហែរភ្លើងគុបសម្រាប់ព្រឹត្តិការណ៍កីឡាករអាសាននេះ ខេត្តស្ទឹងត្រែងទទួលចេញពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីខេត្តក្រចេះ ទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្តបន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលនិងគ្រោងប្រព្រឹតទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕
ចែករំលែកព័តមាននេះ