តុលាការកំពូលប្រកាសតម្កល់សាលដីការឿងលោក ហេង ពៅ ករណីរក្សាទុកប្រាក់ក្លែងក្លាយ
រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៧ បានសម្រេចតម្កល់សាលដីកាអតីតស្នងការក្នុងភ្នំពេញលោកហេង ពៅ ករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយប្រមាណ៣ម៉ឺនដុល្លារអាមេរិក ។
គួរបញ្ជាក់ថាលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានអនុរ័ក្សពន្ធនាគារព្រៃស បញ្ជូនទៅតុលាការកំពូល ដើម្បីជំនុំជម្រះសំណុំរឿងចំនួនពីរ សំណុំរឿងទីមួយគឺបទល្មើសរក្សាទុកប្រាក់ក្លែងក្លាយ ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និង សំណុំរឿងទីពីរ គឺ បទល្មើស បង្ខាំងមនុស្សខុសច្បាប់ ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣ ។
នាពេលសវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ បានបើកសវនាការរឿង រក្សាទុកប្រាក់ក្លែងក្លាយ ចំនួន៣ម៉ឺនដុល្លារ នៅពេលសវនាការជនជាប់ចោទឈ្មោះ ហេង ពៅ អាយុ៦០ឆ្នាំ បាននិយាយថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ខ្លួនមិនបាន រក្សាទុកប្រាក់ក្លែងក្លាយ នោះទេ ហើយលោកក៏មិននិយាយអ្វីច្រើននោះទេដោយលោកបានសរសេរសារណាដាក់ជូនលោកចៅក្រមរួចរាល់ហើយ។ចំណែករឿង បង្ខាំងច្បាប់ ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣មិនបានបើកសវនាការនោះទេដោយសារសំណុំរឿងនេះមិនមានមេធាវីការពារសិទ្ធិឲ្យក៏ត្រូវបានលោកចៅក្រមលើកទៅពេលក្រោយ។ ជនជាប់ចោទក៏បានបញ្ជាក់ផងដែលថារូបលោកមានសំណុំរឿង៧ករណីដែលឡើងមកដល់តុលាការកំពូល។ នាពេលសវនាការលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការបានធ្វើសេចក្តីសន្និដ្ឋានស្នើឲ្យលោកចៅក្រមសម្រេចតម្កល់ទោសជនជាប់ចោទឈ្មោះ ហេង ពៅ ឲ្យនៅដដែល។ទោះជាយ៉ាងណាលោកចៅក្រម សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើកពេលទៅប្រកាសសាដីកាក្នុងសំណុំរឿងខាងលើនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ខាងមុខនេះ។ មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសជិត១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ៕
ចែករំលែកព័តមាននេះ