ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានព្រូសជ្រុលល្បឿន​​បុកខឿនខ្ទេចខ្ទីរ​ផ្លូវ​ទៅ​កាន់​ព្រះ​សីហនុ​

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ស្ករ បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ខឿន​​ផ្លូវ​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ នេះ​ចាត់ទុកជា​សំណាង​មួយ​ដែល​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ស្ករ បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ខឿន​​ផ្លូវ​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ នេះ​ចាត់ទុកជា​សំណាង​មួយ​ដែល​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់ ។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មីនា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ចំណោទ​អា​ឡាំង​ដឺឡុ​ង ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​ពី​អក​សឺ​ជាមួយនឹង​រថយន្ត​១​គ្រឿង​ទៀត​ដែល​បត់​ឆ្លងផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ឃឿ​ន​ផ្លូវ​តែ​ម្តង ។ តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ស្លាក​លេខ​រថយន្ត​សង្ស័យ​បាន​បក​ទុក ក្រោយ​ពេល​កើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ច បាន​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ ។

អត្ថបទសរសេរ ដោយ