ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ឆ្នើម​ម្នាក់ យក Ronaldo និង Messi ធ្វើ​ជា​កម្លាំងចិត្ត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Harry Kane ដែល​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប Tottenham Hotspur

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ Harry Kane ដែល​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹ​ប Tottenham Hotspur បាន​បង្ហើប​ថា ខ្លួន​យក Ronaldo និង Messi ធ្វើ​ជា​កម្លាំងចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ឆ្នើម​ដូច​សព្វថ្ងៃ ។

Kane បាន​និយាយ​ថា ៖ “​ខ្ញុំ​យក​ពួក​គាត់​ធ្វើ​ជា​កម្លាំងចិត្ត ។ ខ្ញុំ​ចង់​ក្លាយទៅជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក ដូចនេះ​ហើយ​នៅ​ពេល​ខ្ញុំ​ទៅ​ជិត​កីឡាករ​ឆ្នើម​ទាំងនោះ ខ្ញុំ​តែងតែមាន​កម្លាំងចិត្ត ។​”

គួរ​បញ្ជាក់​ថា Harry ធ្លាប់​ជា​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត Premier League ឆ្នាំ ២០១៤-២០១៥ ដោយសារ​តែ​បាន​ស៊ុត​បញ្ចូល​ទី ២១​គ្រាប់ ៕