ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​លុយ មាន​អំណាច​អម​ផង ចង់​រំ​លោ​.​ភ​ប៉ុន្មាន​ក៏​នៅ​តែ​ត្រូវ​ដែរ​មែន​ទេ? (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​ករណី​ផ្ទុះ​ជម្លោះ​រវាង​ម្ចាស់​ដី និង​អាជ្ញាធរ ដោយ​ចោទប្រកាន់​គ្នា​យក​ភាព​ត្រឹមត្រូវ​រៀង​ៗ​ខ្លួន រឿង​ចាក់​ដី​លុប​ព្រែក​សាធារណៈ ដោយ​អាជ្ញាធរ​ចោទ​ថា ឈ្មោះ មាស​សង្ហា ចាក់​ដី​លុប​ព្រែក​សាធារណៈ ក៏​បាន​ចាត់​កម្លាំង​ទៅ

ខេត្តស្វាយរៀង ៖ មាន​ករណី​ផ្ទុះ​ជម្លោះ​រវាង​ម្ចាស់​ដី និង​អាជ្ញាធរ ដោយ​ចោទប្រកាន់​គ្នា​យក​ភាព​ត្រឹមត្រូវ​រៀង​ៗ​ខ្លួន រឿង​ចាក់​ដី​លុប​ព្រែក​សាធារណៈ ដោយ​អាជ្ញាធរ​ចោទ​ថា ឈ្មោះ មាស​សង្ហា ចាក់​ដី​លុប​ព្រែក​សាធារណៈ ក៏​បាន​ចាត់​កម្លាំង​ទៅ​ហាមឃាត់ រួច​ឲ្យ​ភាគី​អ្នក​ចាក់​ដី​ទៅ​សុំ​ច្បាប់​នៅ​រដ្ឋបាល​ស្រុក​រំដួល​។ ចំណែកឯ​ឈ្មោះ មាស សង្ហា​វិញ ទៅ​សុំ​លោក​អភិបាលស្រុក ហែម ស៊ី​ណា នៅ​តាម​ផ្លូវ​ដោយ​ផ្ទាល់មាត់ ហើយ​លោក​អភិបាលស្រុក បាន​ឲ្យ​មក​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ ទើប​អនុញ្ញាតិ ស្រាប់តែ​ផ្ទុះ​ជម្លោះ​យ៉ាង​កក្រើក​ពេញ​បណ្តាញ​ព័ត៌មាន​សង្គម Facebook តែ​ម្តង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​នេះ លោក ហែម ពិសិដ្ឋ អភិ​បាល​រង​ខេត្ត តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ចម្រុះ បាន​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ជុំវិញ​រឿង​ចាក់​ដី​ចូល​ដី​ចំណី​ព្រែក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង និង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ដី​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ការ​អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​រួម​មាន លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​, លោក​ប្រធាន អនុប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​, លោក​នាយករង​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​, លោក​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ការ​អភិ​វឌ្ឍ និង​សំណង់​សាលាខេត្ត​, លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​ភូមិបាល​ស្រុក​រំដួល​, លោក​មេឃុំ​កំពង់អំពិល​, លោក​មេ​ភូមិ​ត្រពាំង​ដំរី និង​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទាំងអស់​។

លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ឲ្យ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក សហ​ការ​ជាមួយ​រដ្ឋបាល​ស្រុក មន្ត្រី​សុរិយោដី​ខេត្ត ស្រុក ចុះ​ពិនិត្យ​វាស់វែង​កំណត់​ព្រំ​ដី​ចំណី​ព្រែក​ចំណី​អូរ ចាប់ពី​ចំណុច​កើតហេតុ​នេះ​រហូត​ដល់​ព្រំដែន ដើម្បី​ទប់ស្កាត់​ទំនាស់ និង​ជនខិលខូច​លួច​ចាក់​ដី​រំ​លោ​.​ភយ​ក​ដី​ព្រែក ចំណី​ព្រែក​សាធារណៈ​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​។ ជា​លទ្ធផល ឈ្មោះ មាស សង្ហា ដែល​ជា​ម្ចាស់​អ្នក​ចាក់​ដី បាន​យល់ព្រម​តាម​ដំណោះស្រាយ គឺ​បើ​អាជ្ញាធរ​វាស់វែង​ទៅ​ប៉ះពាល់​កំណត់​ចំណី​ព្រែក និង​អូរ​ត្រឹមណា ហើយ​វាស់វែង​ឲ្យ​ខ្លួន​ត្រឹមណា គឺ​ទទួលយក​ប៉ុណ្ណឹង​។

ពាក់ព័ន្ធ​ប្រវត្តិ​រឿង​ទំនាស់​ខាងលើ​នេះ លោក ហែម ស៊ី​ណា អភិបាលស្រុក​រំដួល បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ មានឈ្មោះ មាស សង្ហា អាយុ​៤៥​ឆ្នាំរ ស់​នៅ​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់​អំ​ពឹ​ល បាន​ដឹក​ដី​លុប​ព្រែក និង​ដី​ចំណី​ព្រែក​លាក់​ដំរី យក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​អាជ្ញាធរ​ឃុំ បាន​ចុះ​ទៅ​ឃាត់ តែ​អ្នក​ដឹក​ដី​លុប​ព្រែក​មិន​ព្រម​បញ្ឈប់ ទើប​ក្រុមការងារ​រដ្ឋបាល​ស្រុក​រំដួល ចុះ​ទៅ​ឃាត់ ហើយ​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​តែ​ម្តង ។

បន្ទាប់​មក​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី មន្ទីរ​ធនធានទឹក ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ពិតជា​ចាក់​ដី​ចូល​ព្រែក និង​ចំណី​ព្រែក​ពិតប្រាកដ​មែន ដែល​មាន​ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​៥០​ម៉ែត្រ ហើយ​អាជ្ញាធរ​ក៏​បាន​ឲ្យ​កាយ​ដី​ចេញ​ដូច​សភាព​ដើម​វិញ​។ មន្ទីរ​ធនធានទឹក ក៏​បាន​ធ្វើ​លិខិត​ជូន​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ពិនិត្យ ហើយ​ក៏​បាន​ចេញ​លិខិត​មក​លោក​អភិបាលស្រុក ដើម្បី​សុំ​អន្តរាគមន៍ និង​មាន​វិធានការ​កាយ​ដី​ប្រមាណ​១,៧៩៥​ម៉ែត្រការ៉េ​។

ហើយ​ថ្មី​ៗ​នេះ ការ​រាយការណ៍​លោក​មេឃុំ បានឱ្យ​ដឹង​ថា ឈ្មោះ មាស សង្ហា ចង់​ចាក់​ដី​នៅ​ផ្នែក​ខាងត្បូង​ជាប់​ដី​ចាក់​ថ្មី តែ​លោក​អភិបាលស្រុក បាន​ឲ្យ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​មក​រដ្ឋបាល​ស្រុក ដោយ​ភ្ជាប់​នូវ​លិខិត​ពាក់ព័ន្ធ​មក​ជាមួយ​ផង ទើប​អនុញ្ញាតិ​ឲ្យ​ចាក់​ដី​។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ ក៏​មាន​អ្នក​សារព័ត៌មាន​កម្ពុជា​ឈ្នះ និង​ឥន្ទ្រី ផ្លឹ​ស​ញូ បាន​ចុះ​ផ្សាយ​ឡាយ​ផ្ទាល់ ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចោទប្រកាន់​ថា អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាក់​ដី​លើ​ដី​កម្មសិទ្ធិ​។

លោក ហែម ស៊ី​ណា បន្ត​ទៀត​ថា ក្នុង​នោះ​ក៏​មាន​លោក​វរសេនីយ៍ឯក ទឹ​ត ស៊ី​ថា មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង និយាយ​ចោទប្រកាន់​មក​លើ​អាជ្ញាធរ​ស្រុក​ថា ជា​អ្នក​មិន​អនុញ្ញាតិ ហើយ​ដៀល​អាជ្ញាធរ​ថា ជា​មន្ត្រី​ផ្លែ​ល្ពៅ គ្មាន​ភាព​ទទួលខុសត្រូវ ស៊ី​ញ៉េ​និង​ដៃ លុប​និង​ជើង ជា​អ្នក​បំផ្លាញ​គណបក្ស​ប្រជាជន នេះ​ជា​ប្រមា​.​ថ​យ៉ាងធ្ងន់ធ្ងរ ។

រដ្ឋបាល​ស្រុក​រំដួល បាន​ចេញ​លិខិត​ប្រតិកម្ម សូម​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​ខាងលើ​នេះ កែតម្រូវ​ព័ត៌មាន​ឡើង​វិញ និង​ឲ្យ​លោក ទឹ​ត ស៊ី​ថា ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ បើ​ពុំ​ដូច្នោះ​ទេ លោក ហែម ស៊ី​ណា និង​មាន​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក ទឹ​ត ស៊ី​ថា បាន​ប្រាប់​កោះសន្តិភាព​ថា លោក​ពិតជា​បាន​និយាយ​ថា មន្ត្រី​គ្រាប់​ល្ពៅ ពិតប្រាកដ​មែន ដោយ​អាជ្ញាធរ​គ្មាន​ភាព​ទទួលខុសត្រូវ ស៊ី​ញ៉េ​និង​ដៃ លុប​និង​ជើង ចេញ​លិខិតបញ្ជាក់​ទទួលស្គាល់​ដី​ឲ្យ​ប្រជាពលរដ្ឋ ឈ្មោះ សង្ហា បែរជា​បដិសេធ​មិន​ទទួលស្គាល់​។ ហើយ​ហាមឃាត់​មិន​អនុញ្ញាតិ​ឲ្យ​ប្រជាពលរដ្ឋ​ចាក់​ដី​លើក​ភូមិ មន្ត្រី​បែប​នេះ គឺ​ខ្មែរ​ហៅ​ថា​មន្ត្រី​គ្រាប់​ល្ពៅ មន្ត្រី​គ្រាប់ត្នោត​។ មន្ត្រី​បែប​នេះ​ហើយ ជា​អ្នក​បំ​ផ្លា​យ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន ក្នុង​នាម​លោក​ជា​មន្ត្រី​គណបក្ស​ប្រជាជន ត្រូវ​តែ​និយាយ ហើយ​បើ​លោក​និយាយ​ភាព​ត្រឹមត្រូវ ឲ្យ​ទៅ​សុំ​ទោស​ជា​សាធារណៈ លោក​មិន​សុំ​ទេ គឺ​លោក​មិន​ខុស​។

លោក ហែម ស៊ី​ណា បាន​បញ្ជាក់​ថា បើ​សំអាង​លើ​លិខិតបញ្ជាក់​ទទួលស្គាល់​ដីធ្លី​របស់​ឈ្មោះ​មាស សង្ហា គឺ​ចុះហត្ថលេខា​ពី​លោក​មេ​ភូមិ និង​លោក​មេឃុំ​កំពង់​អំ​ពឹ​ល នៅ​ថ្ងៃ​ទី​១៥ ខែមករា​ឆ្នាំ​២០២១ គឺ​ត្រូវ​បាន​នា​រាករ​ណ៍ហើយ ដោយ​ច្បាប់​ភូមិបាល បាន​បិទ​មិន​ឲ្យ​លោក​មេ​ភូមិ លោក​មេឃុំ បញ្ជាក់​ទៀត​ទេ​។ បើ​ប្រជាពលរដ្ឋ​ចង់​ចុះបញ្ជី​ដីធ្លី ឬ​លក់​ទិញ ផ្ទេរកម្មសិទ្ធិ ត្រូវ​ស្នើ​សុំ​ទៅ​រដ្ឋបាល​ស្រុក​ជា​អ្នក​ចុះហត្ថ​លេខា ហើយ​បុគ្គល​នេះ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ​។

មហាជន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ដី​មាន​តម្លៃ​ខ្ពស់ គឺ​អ្នកមាន​អំណាច​អាងខ្នង និង​អ្នកមាន​ប្រាក់ គឺ​រំ​លោ​.​ភ​ដី​ព្រែក​ដី​អូរ​របស់​រដ្ឋ ចាក់​ដី​លុប​ព្រែក លុប​ចំណី​ព្រែក​របស់​រដ្ឋ យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ជា​ច្រើន​ករណី​។ ឧ​ទា​ហណ៍ ៖ ដី​ព្រែក ទល់មុខ​កន្លែង​កើតហេតុ ខាងលិច​ថ្នល់ ក៏​ត្រូវ​បាន​ជន​អ្នកមាន​លុយ ចាក់​ដី​លុប​រំ​លោ​.​ភយ​ក និង​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​រំភើយ មិនឃើញ​អាជ្ញាធរ​ណា​រំខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ